VOV WorldVOV World
ជម្រុញកម្មវិធីរួមដំណើរធ្វើផលិតកម្មជាមួយកសិករ
26/04/2017 09:02
(VOVworld)-នាថ្ងៃទី២៥មេសា នៅទីក្រុង Da Lat (ខេត្ត Lam Dong) ក្រុមហ៊ុន VinEco ចំណុះសម្ព័ន្ធក្រុមហ៊ុន Vingroup បានរៀបចំសន្និសីទរីកសាយភាយរួប សណ្ឋានផលិតកសិផលស្អាត។​តាមរយៈពេល៦ខែ
ជម្រុញកម្មវិធីរួមដំណើរធ្វើផលិតកម្មជាមួយកសិករ
ទិដ្ឋភាពនៃសិក្ខាសាលា (រូបថតៈ VOV5) (VOVworld)-នាថ្ងៃទី២៥មេសា នៅទីក្រុង Da Lat (ខេត្ត Lam Dong) ក្រុមហ៊ុន VinEco ចំណុះសម្ព័ន្ធក្រុមហ៊ុន Vingroup បានរៀបចំសន្និសីទរីកសាយភាយរួប សណ្ឋានផលិតកសិផលស្អាត។​តាមរយៈពេល៦ខែអនុវត្តកម្មវិធីនេះ មានគ្រួសារ ជាង៥០០គ្រួ នៅខេត្ត Lam Dong ខេត្តភាគខាងលិចនិងខាងជើងមួយចំនួនបាន ចុះហត្ថលេខាជាផ្លូវការលើកិច្ចសន្យាសហប្រតិបត្តិការជាមួយក្រុមហ៊ុន VinEco  ក្នុង ការផលិតនិងប្រើប្រាស់កសិផលស្អាត។ បន្ទាប់ពីការចុះហត្ថលេខាមក ក្រុមហ៊ុន VinEco បានរៀបចំកម្មវិធីបណ្តុះបណ្តាល ណែនាំវិធីផលិតកម្មសុវត្ថភាព  និងជួយឧបត្ថម្ភបច្ចេកទេស ពួជ ទុន និងប្រើប្រាស់ផលិតផលជួយប្រជាកសិករ។ លោកស្រី Nguyen Thi Phuong Thao នាយិការរង់ក្រុមហ៊ុន VinEco បានឲ្យដឹងថា៖         “គោលដៅចំពោះមុខរបស់យើងខ្ញុំគឺរីកសាយភាយក្នុងប្រជាកសិករនូវមនសិការ ផលិតកម្មកសិកម្មស្អាត។ ហើយគោលដៅឆ្ងាយជាងនេះទៅទៀត គឺយើងខ្ញុំចង់នាំ ផលិតផលកសិផលរបស់ប្រជាកសិករទៅទីផ្សារពិភពលោក ពោលគឺបង្កើតពាណិជ្ជ សញ្ញាមួយចំនួនសម្រាប់កសិផលវៀតណាម។​ហេតុដូច្នេះបានជា នាពេលខាងមុខ យើងខ្ញុំនៅបន្តអភិវឌ្ឍន៍តំបន់ដាំដុះក៏ដូចជាតភ្ជាប់ជាមួយកសិករ ទន្ទឹមជាមួយគ្នា នោះគឺអនុវត្តរាល់កម្មវិធីជួយពិគ្រោះយោបល់ ជួយឧបត្ថម្ភទុននិងបច្ចេកវិទ្យា ជាដើម”៕