VOV WorldVOV World
ជនស៊ីវិលយ៉េមែនជាច្រើននាក់ស្លាប់ក្នុងការវាយប្រហារតាមអាកាសរបស់អាមររិក
30/01/2017 09:43
VOV_ការវាយប្រហារតាមអាកាសរបស់អាមររិកនាថ្ងៃទី ២៩មករានៅប្រទេសយ៉េមែនបានសំលាប់ទាហានAl Qaedaចំនួន៤១នាក់ក្នុងនោះមានមេដឹកនាំជាន់ខ្ពស់ ៣នាក់ ហើយក៏​ធ្វើឲ្យជន​ស៊ីវិលចំនួន១៦នាក់បាត់បង់ ជីវិតផងដែរ។
ជនស៊ីវិលយ៉េមែនជាច្រើននាក់ស្លាប់ក្នុងការវាយប្រហារតាមអាកាសរបស់អាមររិក (VNA) VOV_ការវាយប្រហារតាមអាកាសរបស់អាមររិកនាថ្ងៃទី២៩មករានៅប្រទេស យ៉េមែនបានសំលាប់ទាហានAl Qaedaចំនួន៤១នាក់ក្នុងនោះមានមេដឹកនាំ ជាន់ខ្ពស់៣នាក់ ហើយក៏​ធ្វើឲ្យជន​ស៊ីវិលចំនួន១៦នាក់បាត់បង់ជីវិតផងដែរ។ ការវាយប្រហារតាមអាកាសនេះតម្រង់​ទៅ​លើទីលំនៅរបស់មេដឹកនាំ៣នាក់ ដែលមានទំនាក់ទំនងជាមួយAl Qaedaនៅស្រុកYakla​ខេត្តBaida។ក្រៅពីនោះ យន្តហោះអាមេរិកក៏វាយប្រហារទៅលើសាលារៀន​មួយកន្លែង ​វិហារ​និងគិលានដ្ឋានរបស់Al Qaedaទៀតផង។យុទ្ធនាការនេះជាសកម្មភាពដើមដំបូងតម្រង់ទៅ លើពួកឧទ្ទាមនៅយ៉េមែ​នគិតតាំងពីប្រធានាធិបតីអាមេរិកលោកDonald  Trump​ធ្វើ​សច្ចា​ប្រណិធានកាន់តំណែងនាថ្ងៃទី២០មករាមក៕