ជនវៀតណាមនៅឯបរទេសទទួលបុណ្យចូលឆ្នាំថ្មីវកអដ្ឋស័ក
25/01/2016 09:56
(VOV)_ក្នុងឱកាសទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំវកអដ្ឋស័ក ២០១៦ នាយប់ថ្ងៃទី២៤ មករា ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា បានរៀបចំពិធីទទួលចូលឆ្នាំថ្មី។ថ្លែងមតិនៅទីនេះ ភារៈធារីស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា លោក Nguyen Trac Toa
ជនវៀតណាមនៅឯបរទេសទទួលបុណ្យចូលឆ្នាំថ្មីវកអដ្ឋស័ក (VOV)_ក្នុងឱកាសទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំវកអដ្ឋស័ក ២០១៦ នាយប់ថ្ងៃទី២៤ មករា ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា បានរៀបចំពិធីទទួលចូលឆ្នាំថ្មី។ ថ្លែងមតិនៅទីនេះ ភារៈធារីស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា លោក Nguyen Trac Toan បានជូនដំណឹងចំពោះអាណិកជនអំពីសមិទ្ធិផលសេដ្ឋកិច្ច សង្គមរបស់វៀត ណាមទទួលបានក្នុងឆ្នាំកន្លងទៅ ដែលក្នុងនោះ កំណើនសេដ្ឋកិច្ចទទួលបានជិត ៦,៧%។ លោក Nguyen Trac Toan បានអះអាងជាថ្មីម្តងទៀតថា៖ ទស្សនះមុនក៏ ដូចជាក្រោយរបស់បក្ស រដ្ឋវៀតណាមគឺជនវៀតណាមនៅឯបរទេសនិយាយរួម និងជនវៀតណាមនៅកម្ពុជានិយាយដោយឡែក ជាផ្នែកមួយ ដែលមិនអាចកាត់ ផ្តាច់ចេញបានរបស់វៀតណាមឡើយ។ ក៏ក្នុងថ្ងៃទី២៤មករា នៅមណ្ឌលរដ្ឋបាលពិសេសម៉ាកាវ(ចិន) គណៈកម្មាធិ ការអំពីជនវៀតណាមនៅឯបរទេស បានរួមសហការជាមួយអគ្គកុងស៊ុលវៀត ណាមប្រចាំនៅហុងកុងនិងម៉ាកាវ និងសម្ព័ន្ធសមាគមជនមានស្រុកកំណើតវៀត ណាម នៅម៉ាកាវ បានរៀបចំទទួលក្រុមសិល្បពីហាណូយមកម៉ាកាវ សម្ដែង ដើម្បីបំរើជនវៀតណាមដែលកំពុងរស់នៅ សិក្សារៀនសូត្រនិងរកស៊ីនៅទីនេះ៕
Related






