VOV WorldVOV World
ជនវៀតណាមនៅឯបរទេសផ្តល់មតិចំពោះ​​ សេចក្តីព្រៀងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩២
18/01/2013 08:58
(VOVworld) – នារសៀលថ្ងៃទី ១៧ មករា នៅទីក្រុងហាណូយ ប្រធានគណៈ កម្មាធិការរណស្សិមាតុភូមិវៀតណាម លោក Huynh Dam បានធ្វើជាអាធិបតី សន្និសីទយកមតិរបស់តំណាង ជនវៀតណាមនៅឯបរទេស អំពីសេចក្តី ព្រៀងធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញឆ្នាំ ១៩៩២។
ជនវៀតណាមនៅឯបរទេសផ្តល់មតិចំពោះ​​ សេចក្តីព្រៀងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩២
(VOVworld) – នារសៀលថ្ងៃទី ១៧ មករា នៅទីក្រុងហាណូយ ប្រធានគណៈកម្មាធិការ រណស្សិមាតុភូមិវៀតណាម លោក Huynh Dam បានធ្វើជាអាធិបតីសន្និសីទយកមតិរបស់ តំណាងជនវៀតណាមនៅឯបរទេស អំពីសេចក្តី ព្រៀងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩២។ ក្នុងសន្និសីទនេះ តំណាង ភាគច្រើនបានសម្តែងនូវគោលបំណងថា៖ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើក នេះនឹងកំណត់ច្បាស់លាស់តួនាទីឋានៈសិទ្ធិនិង កាតព្វកិច្ចរបស់ជនវៀតណាម នៅឯបរទេសក៏ដូចជាកិច្ចការពារនៃរដ្ឋាភិបាលចំពោះ ជនវៀតណាមនៅឯបរទេស។ សមាជិកមួយនាក់នៃសមាគមជនវៀតណាមនៅអាមេរិក លោក Tai Phuong បានស្នើថា៖ “ខ្ញុំស្នើថា៖រដ្ឋត្រូវការពារជនវៀតណាមនៅឯ​បរទេសចូលរួមសកម្មភាពស្រាវជ្រាវ អភិវឌ្ឍន៍វិទ្យាសាស្ត្របច្ចេកវិទ្យា វិនិយោក អភិវឌ្ឍន៍និងកសាងប្រទេសជាតិ។ ប្រការនេះអះអាងនូវការប្តេជ្ញាចិត្តរ​ក្នុងកិច្ចការពារផលប្រយោធន៍របស់រដ្ឋចំពោះ ជនមានការរួមវិភាគទាន។ ថ្លែងមតិក្នុងពិធីបិទសន្និសីទ ប្រធានគណៈ កម្មាធិការរណស្សិមាតុភូមិវៀតណាម លោក Huynh Dam បានអះអាងថា៖ មតិយោបល់ទាំងឡាយរបស់ជនវៀតណាម នៅឯបរទេស គឺត្រឹមត្រូវនិងជាក់ស្តែង រួមចំណែកលើកកំពស់គុណភាពរបស់សេចក្តីព្រៀងធ្វើ វិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩២៕ តំណាងជនវៀតណាមនៅជប៉ុន លោក  Le Van Tam ថ្លែងមតិយោបល់។ (Image: Internet)

More