ជនវៀតណាមនៅអ៊ុយក្រែនរួមជាមួយប្រជាជននៅក្នុងតំបន់ឆ្លងកាត់វិបត្តិ
04/03/2014 10:20
(VOV)_វិបត្តិនយោបាយ និងសភាពការណ៍តានតឹងនៅអ៊ុយក្រែនបានទាក់ទាញការយកចិតត្តទុកដាក់របស់សាធារណមតិលើទូទាំងពិភពលោក ក្នុងរយៈពេលកន្លងទៅ។

វិបត្តិនយោបាយ និងសភាពការណ៍តានតឹងនៅអ៊ុយក្រែនបានទាក់ទាញការយកចិតត្ត ទុកដាក់របស់សាធារណមតិលើទូទាំងពិភពលោក(TTXVN) (VOV)_វិបត្តិនយោបាយ និងសភាពការណ៍តានតឹងនៅអ៊ុយក្រែនបានទាក់ទាញ ការយកចិតត្តទុកដាក់របស់សាធារណមតិលើទូទាំងពិភពលោក ក្នុងរយៈពេលកន្លង ទៅ។ ពិសេស នៅវៀតណាម ប្រជាជនកំពុងព្រួយបារម្មណ៍យ៉ាងខ្លាំងចំពោះអាយុ ជីវិតរបស់ជនវៀតណាមចំនួនមួយម៉ឹននាក់កំពុងរស់នៅនិងរកស៊ី នៅអ៊ុយក្រែន។ ឆ្លើយសម្ភាសន៍អ្នកយកព័ត៍មាននៃទីភ្នាក់ងារសារព័ត៍មានវៀតណាមប្រចាំនៅរុស្ស៊ី លោក Tran Duc Tua ប្រធានសមាគមជនវៀតណាមនៅទីក្រុង Kharkov បានអោយ ដឹងថា៖នាបច្ចុប្បន្ន ជនវៀតណាមជាង៦ពាន់នាក់នៅទីនេះមានសុវត្ថិភាព គ្មានជនវៀតណាមណា១ដែលជួបគ្រោះថ្នាក់ដោយភាពតានតឹងនយោបាយទេ។ ប្រជាជន គ្រប់រូបនៅប្រកបអាជីវកម្មនៅមជ្ឈមណ្ឌលពាណិជ្ជកម្ម កូនចៅនៅទៅរៀនធម្មតា ជីវភាពរស់នៅជាប្រចាំថ្ងៃនៅប្រព្រឹត្តទៅជាធម្មតា។ លោកTran Duc Tua បានអះអាង ថា៖ជនវៀតណាមបានចាត់ទុកKharkov ដូចជាស្រុកកំណើតទីពីររបស់ខ្លួនហើយ ដូច្នេះ ជានិច្ចកាលខំប្រឹងប្រែងរក្សារចំណងសាមគ្គីភាពជាមួយប្រជាជនក្នុងតំបន់ ជួយឧបត្ថម្ភគ្នាទៅវិញទៅមកឆ្លងកាត់ស្ថានភាពលំបាកនេះដែរ៕
Related





