ជនវៀតណាមនៅរុស្ស៊ីប្រឆាំងជំទាស់ចិន
09/06/2014 08:45
(VOV)_នាថ្ងៃទី៨ មិថុនា នៅទីក្រុងម៉ូស្គូ ប្រជាពលរដ្ឋវៀតណាមកំពុងសិក្សា រកស៊ីនៅរុស្ស៊ី បានចូលរួមពិធីមិទ្ធិញប្រឆាំងជំទាស់ចិន បានដាក់ស្ថានីយខួង Haiyan Shiyou ៩៨១ដោយខុសច្បាប់នៅក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខ

ជនវៀតណាមនៅរុស្ស៊ីប្រឆាំងជំទាស់ចិន(TTXVN) (VOV)_នាថ្ងៃទី៨ មិថុនា នៅទីក្រុងម៉ូស្គូ ប្រជាពលរដ្ឋវៀតណាមកំពុងសិក្សា រកស៊ីនៅរុស្ស៊ី បានចូលរួមពិធីមិទ្ធិញប្រឆាំងជំទាស់ចិន បានដាក់ស្ថានីយខួង Haiyan Shiyou ៩៨១ដោយខុសច្បាប់នៅក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខ និងតំបន់ខ្ពង់រាប បាតសមុទ្ររបស់វៀតណាម។ ដំណាងសមាគមជនវៀតណាមនៅរុស្ស៊ី លោក Nguyen Quoc Hung បានថ្លែងសេចក្ដីប្រកាសរបស់ សមាគមជនវៀតណាម នៅរុស្ស៊ី ដោយសម្ដែងនូវការគាំទ្រចំពោះការផ្តូចផ្តើមគំនិត គោលនយោបាយរបស់បក្ស រដ្ឋ ក្នុងការតស៊ូជាមួយចិន។ លោក Ha Xuan Thanh ជាជនមួយនាក់នៅរុស្ស៊ីបានអោយ ដឹងថា៖ “ ជាជនវៀតណាមមួយនាក់ ដែលបានរស់នៅឆ្ងាយពីមាតុប្រទេស យើងខ្ញុំប្រឆាំងជំទាស់រាល់អំពើរបស់ចិន និងអំពាវនាវចិនត្រូវដកស្ថានីយខួងHaiyan Shiyou ៩៨១ ចេញពីតំបន់សេដ្ឋកិច្ចផ្ដាច់មុខ និងតំបន់ខ្ពង់រាបបាតសមុទ្ររបស់ វៀតណាម។” មុននោះ ស្ថានទូតវៀតណាមប្រចាំនៅរុស្ស៊ីបានរួមសហការជាមួយសមាគម ជនវៀតណាមនៅរុស្ស៊ី រៀបចំពិធីរៃអង្គាសដើម្បីជួយឧបត្ថម្ភបណ្ដាកងកម្លាំងប៉ូលី សសមុទ្រ និងកងកម្លាំងត្រួតពិនិត្យនេសាទនៅវៀតណាម៕
Related





