ជោគជ័យនៃសន្និសីទផ្សាយសម្លេងទ្វីបអាស៊ី២០១៣
01/08/2013 09:24
(VOV)_ សន្និសីទផ្សាយសម្លេងទ្វីបអាស៊ី ២០១៣ ( Radio Asia 2013)បញ្ចប់ ក្រោយរយះពេល៣ថ្ងៃប្រជុំ ។

សន្និសីទផ្សាយសម្លេងទ្វីបអាស៊ី ២០១៣ ( Radio Asia 2013) (VOV)_ សន្និសីទផ្សាយសម្លេងទ្វីបអាស៊ី ២០១៣ ( Radio Asia 2013) ត្រូវបាន បញ្ចប់ នារសៀលថ្ងទី ៣១ កក្កដា ក្រោយរយះពេល៣ថ្ងៃប្រជុំ និងពិភាក្សាអំពីខ្លឹម សារជាច្រើន ដែលបានបណ្ដាស្ថានីយ៍ផ្សាយសម្លេងនៅក្នុងតំបន់និងអន្តរជាតិមាន ការយកចិត្តទុកដាក់។ សន្និសីទនេះត្រូវបានវិទ្យុសម្លេងវៀតណាមត្រៀមរៀបចំ ជាលើកដំបូង បានលៃទុកចំណាប់អារម្មណ៍ដ៍ល្អជាច្រើនរបស់មិត្តភ័ក្តអន្តរជាតិ។ ថ្លែងមតិនៅសន្និសីទ អគ្គលេខាធិការ មជ្ឈមណ្ឌលព័ត៍មានសារព័ត៍មាននិងផ្សព្វ ផ្សាយទ្វីបអាស៊ី (A MIC) Martin Hadlow បានអះអាងថា÷សន្និសីទផ្សាយសម្លេងទ្វីប អាស៊ី ២០១៣ នេះបានបញ្ជប់ប្រកបដោយជោគជ័យ ទន្ទឹមនឹងនោះវាយតំលៃខ្ពស់ ចំពោះការ យកចិត្តទុកដាក់របស់រដ្ឋាភិបាលវៀតណាមចំពោះផ្នែកផ្សាយសម្លេង ក៏ ដូចជា ការខំប្រឹងប្រែងរបស់វិទ្យុសម្លេងវៀតណាម ក្នុងការរៀបចំសន្និសីទ។ បទអន្តរាគមន៍ជាច្រើន និងកិច្ចប្រជុំពិភាក្សាចំនួន៩ នៃសន្និសីទ បាននាំមកនូវ ព័ត៍មានមានប្រយោជន៍ជាច្រើន សំរាប់បណ្ដាស្ថានីយ៍ផ្សាយសម្លេងក្នុងតំបន់។ សន្និសីទផ្សាយសម្លេងទ្វីបអាស៊ី ២០១៣ក៏គឺជាឱកាស ដើម្បីបណ្ដាអ្នកធ្វើផ្សាយ សម្លេងវៀតណាមចែករំលែកបទពិសោធន៍ ផ្លាស់ប្តូរ និងរៀនសូត្របទពិសោធន៍ របស់ប្រទេសនានាក្នុងតំបន់ ក៏ដូចជាប្រទេសមានខឿនផ្សាយសម្លេងជឿនលឿន បំផុតលើពិភពលោក ដូចជា÷បារាំង អង់គ្លេស៕
Related





