ជោគជ័យរបស់សន្និសីទ AMM-46 បានបង្ហាញសាមគ្គីភាពឯកភាពរបស់អាស៊ាន
04/07/2013 11:50
VOV-សន្និសីទរដ្ឋមន្ត្រីសមាគមន៍បណ្ដាប្រជាជាតិអាស៊ី-អាគ្នេយ៍ (អាស៊ាន) លើកទី ៤៦ (AMM-46) និងបណ្ដាសន្និសីទទាក់ទិនត្រូវ បានបញ្ចប់ប្រកបដោយជោគជ័យ នៅប្រទេសប៊្រុយណេ

VOV-សន្និសីទរដ្ឋមន្ត្រីសមាគមន៍បណ្ដាប្រជាជាតិអាស៊ី-អាគ្នេយ៍ (អាស៊ាន) លើកទី៤៦ (AMM-46) និងបណ្ដាសន្និសីទទាក់ទិនត្រូវបានបញ្ចប់ប្រកបដោយជោគជ័យនៅប្រទេស ប៊្រុយណេ ជាមួយការដែល AMM-46 បានចេញសេចក្តីថ្លែងការណ៍រួមអះអាងការប្តេជ្ញា ចិត្តរបស់ អាស៊ានកសាងសហគមន៍រួមនាឆ្នាំ ២០១៥ ដោយសង្កត់ធ្ងន់ទៅលើសារៈ សំខាន់នៃសន្តិភាពស្ថិរភាពសន្តិសុខនាវាចរណ៍នៅដំបន់។ ឆ្លើយសម្ភាសមជ្ឈដ្ឋានអ្នក សារព័ត៌មានក្រោយពេលសន្និសីទបានបញ្ចប់ អគ្គលេខាធិការអាស៊ានលោក Le Luong Minh បានចាត់ទុកថា សន្និសីទរដ្ឋមន្ត្រី AMM-46 ជាជោគជ័យមួយបង្ហាញស្មារតីសាមគ្គី ភាពឯកភាពរបស់អាស៊ាន។ សន្និសីទបានអះអាងការប្តេជ្ញាចិត្តរបស់អាស៊ានបង្កើនការ ខំប្រឹងប្រែងដើម្បីទទួលបានសហគមន៍អាស៊ាននាឆ្នាំ២០១៥លើសសរទាំង៣ នោះគឺស សរសន្តិសុខ-នយោបាយ សសរសេដ្ឋកិច្ចនិងសសរវប្បធម៍សង្គម។ ស្ដីពីបញ្ហាសមុទ្រ ខាងកើត អគ្គលេខាធិការ Le Luong Minh បានឲ្យដឹងថា លើកនេះអាស៊ានបានបង្ហាញនូវ ស្មារតីសាមគ្គីភាពលើមូលដ្ឋានគោលជំហរគោលការណ៍៦ខរបស់អាស៊ាននោះគឺក្នុង បញ្ហាសមុទ្រខាងកើត បណ្ដាប្រទេសអាស៊ានត្រូវផ្អែកលើបណ្ដាគោលការណ៍គោរពច្បាប់ អន្តរជាតិគោរពមាត្រារបស់អនុសញ្ញាច្បាប់សមុទ្រឆ្នាំ១៩៨២របស់អង្គការសហប្រជាជាតិ (UNCLOS) ដោះស្រាយជំលោះដោយសន្តិវិធីនិងអត់ធ្មត់មិនប្រើប្រាស់អំពើហឹង្សាក្នុងទំ នាក់ទំនងអន្តរជាតិ។អគ្គលេខាធិការ Le Luong Minh បានឲ្យដឹងថាចិននិងអាស៊ានបាន ព្រមព្រៀងថាបណ្ដាមន្ត្រីជាន់ខ្ពស់អាស៊ាននិងចិននឹងប្រជុំនាខែកញ្ញាឆ្នាំ២០១៣និងក្រៅពីការពិភាគ្សារាល់វិធានការធានាអនុវត្តយ៉ាងពេញលេញនិងមានប្រសិទ្ធភាព DOC បណ្ដាមន្ត្រីជាន់ខ្ពស់អាស៊ាននិងចិនក៏នឹងពិភាគ្សាជាផ្លូវការអំពីបញ្ហាឈានទៅសំរេច COC៕ សន្និសីទរដ្ឋមន្ត្រីសមាគមន៍បណ្ដាប្រជាជាតិអាស៊ី-អាគ្នេយ៍ (អាស៊ាន) លើកទី៤៦ (AMM-46) និងបណ្ដាសន្និសីទទាក់ទិនត្រូវ បានបញ្ចប់ប្រកបដោយជោគជ័យនៅប្រទេសប៊្រុយណេ (Image: VOV Online)
Related






