ជប៉ុន-ចិនឯកភាពជំរុញវិធានការណ៍បំពេញបន្ថែមបទដាក់ទណ្ឌកម្មទៅ លើកូរ៉េខាងជើង
15/09/2016 10:12
(VOVworld) - នាថ្ងៃទី ១៤ កញ្ញា ជប៉ុននិងចិនបាន ឯកភាពសហការជាមួយគ្នាក្នុងការអនុម័តលើសេចក្តី សម្រេចចិត្តថ្មីមួយរបស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ស្តីពីការបំពេញបន្ថែមបទដាក់ទណ្ឌកម្មទៅលើកូរ៉េ ខាងជើង បន្ទាប់ពី ការសាកល្បងនុយក្លេអ៊ែរលើកទី ៥ របស់ព្យុងយ៉ាងនាសប្តាហ៍មុខ។

ជប៉ុន-ចិនឯកភាពជំរុញវិធានការណ៍បំពេញបន្ថែមបទដាក់ទណ្ឌកម្មទៅ លើកូរ៉េខាងជើង (VNA) (VOVworld) - នាថ្ងៃទី ១៤ កញ្ញា ជប៉ុននិងចិនបានឯកភាពសហការជាមួយគ្នា ក្នុងការអនុម័តលើសេចក្តីសម្រេចចិត្តថ្មីមួយរបស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ស្តីពីការបំពេញបន្ថែមបទដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើង បន្ទាប់ពី ការសាក ល្បងនុយក្លេអ៊ែរលើកទី ៥ របស់ព្យុងយ៉ាងនាសប្តាហ៍មុខ។ ថ្លែងមតិជាមួយ មជ្ឈដ្ឋានសារព័ត៌មានបន្ទាប់ពីការចរចារតាមទូរស័ព្ទជាមួយសមភាគីចិន លោក Wang Yi រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Fumio Kishida បានឲ្យ ដឹង ថា៖ ប្រទេសនេះបានស្នើរឲ្យចិនមានប្រតិកម្មប្រកបដោយស្ថាបនាក្នុងឋានៈ ជាសមាជិកអចិន្ត្រៃយ៍មានការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប ចំពោះទង្វើរបស់ប្រទេសកូវ៉េខាងជើង។ រីឯ លោក Wang Yi បានសម្តែងគោល ជំ ហររបស់ចិនគឺប្រឆាំងជំទាស់រាល់ការដាក់ទណ្ឌកម្មដោយឯតោភាគីដែល ប៉េកាំង ចាត់ទុកមិនជួយឧបត្ថម្ភដោះស្រាយបញ្ហានុយក្លេអ៊ែររបស់ព្យុងយ៉ាង៕
Related





