ជប៉ុន-កូរ៉េខាងត្បូងចាប់ផ្តើមការសន្ទនារវាងប្រទេសទាំង ២ ឡើងវិញ
14/11/2013 08:59
(VOVworld) – នាថ្ងៃទី ១៣ វិច្ឆិកា អនុរដ្ឋមន្ត្រីការពារ ប្រទេសជប៉ុន លោក Masanori Nishi បានជួបធ្វើការ ជាមួយសមភាគីកូរ៉េខាងត្បូង លោក Baek Seung Joo

អនុរដ្ឋមន្ត្រីការពារប្រទេសជប៉ុន លោក Masanori Nishi បានជួបធ្វើការជាមួយសមភាគីកូរ៉េខាងត្បូង លោក Baek Seung Joo (Image: yonhap.ko) (VOVworld) – នាថ្ងៃទី ១៣ វិច្ឆិកា អនុរដ្ឋមន្ត្រីការពារប្រទេសជប៉ុន លោក Masanori Nishi បានជួបធ្វើការជាមួយសមភាគីកូរ៉េខាងត្បូង លោក Baek Seung Joo នៅខាងក្រៅសន្និសីទ ថ្នាក់អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសនៃបណ្ដាប្រទេសអាស៊ីដែលបានប្រព្រឹត្តទៅនៅ ទីក្រុង Seoul ចាប់ពីថ្ងៃទី ១១ ដល់ទី ១៣ វិច្ឆិកា។ ថ្លែងមតិក្នុងជំនួបអនុរដ្ឋមន្ត្រីក្រសួង ការពារប្រទេសជប៉ុន លោក Masanori Nishi បានសម្តែងក្តីសង្ឈឹមថា៖ ជំនួបនេះនឹងជួយ ឲ្យចាប់ផ្តើមការសន្ទនារវាងប្រទេសទាំង ២ ឡើងវិញ។ លោក Masanori Nishi ក៏បានជូន ដំណឹងអំពីពង្រាងច្បាប់សំដៅបង្កើតយន្តការមួយស្រជៀងក្រុមប្រឹក្សារសន្តិសុខជាតិ\របស់អាមេរិកនិងផែនការរធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញសន្តិភាពរបស់តូក្យូ។ តាមនោះ ជប៉ុនអះអាងច្បាស់លាស់សិទ្ធិស្វ័យការពារសមូហភាពរបស់ខ្លួននិងកំណត់លទ្ធភាព របស់កំលាំងស្វ័យការពារ (SDF) ជាផ្នែកមួយរបស់កងទ័ពនៃប្រទេសនេះ។រីឯខ្លួនវិញ អនុរដ្ឋមន្ត្រី ក្រសួងការពារប្រទេសកូរ៉េខាងត្បូង លោក Baek Seung Joo បានសម្តែង ការព្រួយបារម្ហចំពោះការទាមទាសិទ្ធិស្វ័យការពារសមូហភាពរបស់តូក្យូ។ ក៏ក្នុងជំនួប នេះដែរ ភាគីទាំង ២ ក៏បានឯកភពអំពីកិច្ចសហប្រតិបត្តិការលើបញ្ហាមួយចំនួនក្នុង តំបន់ផងដែរ៕
Related






