ជប៉ុន-អាមេរិកចែករំលែកអំពីADIZរបស់ចិន
28/11/2013 10:50
(VOVworld)-រដ្ឋមន្រ្តីការបរទេសជប៉ុនលោក Itsunori Onodera និងរដ្ឋមន្រ្តី ការពារជាតិ អាមេរិក Chuck Hagel បានសម្តែងក្តី

ជប៉ុន-អាមេរិកចែករំលែកអំពីADIZរបស់ចិន (រូបថតៈ baomoi.com) (VOVworld)-រដ្ឋមន្រ្តីការបរទេសជប៉ុនលោក Itsunori Onodera និងរដ្ឋមន្រ្តី ការពារ ជាតិអាមេរិក Chuck Hagel បានសម្តែងក្តី “ព្រួយបារម្មណ៌យ៉ាងខ្លាំងក្លា” ចំពោះការ ដែលចិនបង្កើតតំបន់កំណត់ការពារដែនអាកាស(ADIZ)លើសមុទ្រ Hoa Tung ។ ក្នុងជំនួបសន្ទនាតាមទូរស័ព្ទនាថ្ងៃទី២៧វិច្ឆិកា រដ្ឋមន្រ្តី Onodera និងសមភាគីអាមេ រិកបានយល់ព្រមថា “នេះជាកាយវិការបង្កអន្តរាយដល់ សន្តិសុខតំបន់ហើយអាច នាំឲ្យស្ថានភាពកាន់តែមានភាពតានតឹងឡើង”។ រដ្ឋមន្រ្តី Hagel អះអាងជាថ្មីម្តងទៀត ថាប្រជុំកោះមានជំលោះដែលជប៉ុនហៅថា Senkaku និងចិនហៅថា ដាយយូស្ថិតក្នុង ក្របខ័ណ្ឌសន្ធិសញ្ញាសន្តិសុខ ជប៉ុន-អាមេរិក។ រីឯខ្លួនវិញ លោក Onodera អះអាងថា តូក្យូចាត់ទុកកាយវិការ បង្កើត ADIZ របស់ប៉េកាំងជាសកម្មភាពរំលោភច្បាប់អន្តរជាតិ។ ក្នុងជំនួបចរចារតាមទូរស័ព្ទនេះ អាមេរិកនិងជប៉ុនយល់ព្រមគ្នាផ្ញើរជូនចិនសារ១ ថា “ខំប្រឹងប្រែងធ្វើឲ្យប្រែប្រួលស្ថានភាពនឹងមិនអាចទទួលយកបានឡើយ”៕
Related






