VOV WorldVOV World
ជប៉ុនជំរុញដំណើការស្តារខឿនសេដ្ឋកិច្ចនិងកសាងគោលនយោបាយកិច្ចការបរទេសឡើងវិញ
02/01/2013 10:47
(VOVworld)-ក្នុងសារជូនពរឆ្នាំថ្មី២០១៣ នាថ្ងៃទី១ មករា នាយករដ្ឋមន្រ្តីជប៉ុនថ្មី Shizo Abe បានសន្យា នឹងដំណើការរាល់វិធានការស្តារខឿនសេដ្ឋកិច្ចនិង ​កសាងគោលនយោបាយកិច្ចការបរទេសឡើងវិញ យ៉ាងឆាប់រហ័ស។
ជប៉ុនជំរុញដំណើការស្តារខឿនសេដ្ឋកិច្ចនិងកសាងគោលនយោបាយកិច្ចការបរទេសឡើងវិញ
នាយករដ្ឋមន្រ្តីជប៉ុនថ្មី Zhizo Abe (រូបថតៈ Internet) (VOVworld)-ក្នុងសារជូនពរឆ្នាំថ្មី២០១៣ នាថ្ងៃទី១មករា នាយករដ្ឋមន្រ្តីជប៉ុនថ្មី Shizo Abe បានសន្យានឹងដំណើការរាល់វិធានការស្តារខឿនសេដ្ឋកិច្ចនិង​កសាង គោលនយោបាយកិច្ចការបរទេសឡើងវិញយ៉ាងឆាប់រហ័ស។លោក Abe ចាត់ទុក ថាជប៉ុនស្ថិតក្នុង“ស្ថានភាពគ្រោះអាសន្ន”ដោយសារជំលោះដែនដីជាមួយប្រទេស ជិតខាង និងការវិវត្តយ៉ាងយឺតយ៉ាវក្នុងការស្តារឡើងវិញបន្ទាប់គ្រោះមហន្តរាយ។ ចំពោះទំនាក់ទំនងកិច្ចការបរទេស លោក Abe សន្យានឹង ខំប្រឹងប្រែងអស់ពី កម្លាំងកាយចិត្ត សំដៅកសាងឡើងវិញគោលនយោបាយ កិច្ចការបរទេសរបស់ ជប៉ុន ក្នុងកាលៈទេសៈដែលជំលោះដែនដីរវាងជប៉ុន​ជាមួយប្រទេសជិតខាងនៅ ទ្វីបអាស៊ីកាន់តែតានតឹងឡើងក្នុងឆ្នាំ២០១២។ ទាក់ទិន ដល់បណ្តាវិធានការ ជំរុញខឿនសេដ្ឋកិច្ចដែលកំពុងអូសបន្លាយ នាយករដ្ឋ មន្រ្តី Abe ឲ្យដឹងថា បានបង្កើតគណៈកម្មាធិការស្តារសេដ្ឋកិច្ចឡើងវិញដើម្បី ឃ្លាំមើលរាល់គោល នយោបាយម៉ាក្រូសេដ្ឋកិច្ច ទន្ទឹមនឹងនោះ បញ្ជាណែនាំ ក្រសួងទាក់ទិននានា ចងក្រងកញ្ចប់ជម្រុញសេដ្ឋកិច្ចបន្ទាន់ និងពង្រាង ថវិការបំពេញបន្ថែមសម្រាប់ ឆ្នាំហិរញ្ញវត្ថុ២០១២ដែលនឹងបញ្ចប់នាខែមិនាខាង មុខ៕