ជប៉ុននិងចិនមានគោលបំណងរៀបចំការសន្ទនាថ្នាក់រដ្ឋអំពីជំលោះ ប្រជុំកោះលើសមុទ្រ Hoa Tung
28/10/2013 11:11
(VOVworld) – បណ្ដាអ្នកជំនាញការរបស់ជប៉ុននិងចិន បានចេញសេចក្តីថ្លែងការ រួមដោយបានសង្កត់ធ្ងន់ទៅ លើភាពចាំបាច់រៀបចំការសន្ទនាទ្វេភាគីថ្នាក់រដ្ឋ ដើម្បី បន្ធូស្រាលភាពតានតឹងទាក់ទិនដល់ជំលោះអាធិប តេយ្យភាពជុំវិញប្រជុំកោះលើសមុទ្រ Hoa Tung

ប្រជុំកោះលើសមុទ្រ Hoa Tung ដែលតាមភាសារជប៉ុន ហៅថា៖ Senkaku និងភាសារចិនហៅថា៖ Dao Yu។ (Image: Vietnam+) (VOVworld) – ក្រោយរយៈពេល ២ ថ្ងៃ ពិភាក្សាអំពីរាល់បញ្ហាទាក់ទិនដល់តំបន់ ដែនដីប្រវតិ្តសាស្ត្រនិងសន្តិសុខក្នុងវេទិការមួយ ដែលបានប្រព្រឹត្តទៅ នៅទីក្រុង ប៉េកាំង (ចិន) នាថ្ងៃទី ២៧ តុលា បណ្ដាអ្នកជំនាញការរបស់ជប៉ុននិងចិនបាន ចេញសេចក្តីថ្លែងការ រួមដោយបានសង្កត់ធ្ងន់ទៅលើភាពចាំបាច់រៀបចំការ សន្ទនាទ្វេភាគីថ្នាក់រដ្ឋ ដើម្បី បន្ធូស្រាលភាពតានតឹងទាក់ទិនដល់ជំលោះ អាធិបតេយ្យភាពជុំវិញប្រជុំកោះលើសមុទ្រ Hoa Tung ដែលតាមភាសារជប៉ុន ហៅថា៖ Senkaku និងភាសារចិនហៅថា៖ Dao Yu។ អ្នកជំនាញការចំនួន ៨០ រូបក៏បានអំពាវនាវឲ្យជប៉ុននិងចិនដោះស្រាយជំលោះដោយសន្តិវិធី ហើយដក ចេញមេរៀនប្រវត្តិសាស្ត្រសំដៅ អភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគី៕
Related






