VOV WorldVOV World
ជប៉ុននិងប្រទេសជាសមាជិកមិនអចិន្ត្រៃនៃក្រុមប្រឹក្សាសន្តិសុខអ.ស.បប្រជុំអំពីបញ្ហាកូរ៉េ
05/02/2016 07:24
(VOVworld) - នាថ្ងៃទី៤ កុម្ភៈ អនុរដ្ឋមន្រ្តីការបរទេស ជប៉ុនលោក Seiji Kiharaបានជួបប្រជុំជាមួយតំណាង នៃប្រទេសជាសមាជិកមិនអចិន្ត្រៃនៃក្រុមប្រឹក្សាសន្តិ សុខអ.ស.បនៅរដ្ឋធានីតូក្យូរបស់ជប៉ុនអំពីបញ្ហាកូរ៉េ។
ជប៉ុននិងប្រទេសជាសមាជិកមិនអចិន្ត្រៃនៃក្រុមប្រឹក្សាសន្តិសុខអ.ស.បប្រជុំអំពីបញ្ហាកូរ៉េ
សកម្មភាពនានាដើម្បីត្រៀមរៀបចំឲ្យការបាញ់បង្ហោះមីស៊ីលរបស់ព្យុងយ៉ាងនាថ្ងៃទី២៥ មករា (រូបថត៖Yonhap/TTXVN) (VOVworld) - នាថ្ងៃទី៤ កុម្ភៈ អនុរដ្ឋមន្រ្តីការបរទេសជប៉ុនលោក Seiji Kihara បាន ជួបប្រជុំជាមួយតំណាងនៃប្រទេសជាសមាជិកមិនអចិន្ត្រៃនៃក្រុមប្រឹក្សាសន្តិសុខ អ.ស.បនៅរដ្ឋធានីតូក្យូរបស់ជប៉ុនអំពីបញ្ហាកូរ៉េ។ថ្លែងមតិនៅទីនេះ លោក Kihara បានឲ្យដឹងថា ជប៉ុនមានគោលបំណងសហការយ៉ាងស្អិតរមួតជាមួយប្រទេស ពោលខាលើដើម្បីអំពាវនាវឲ្យស.ប.បកូរ៉េអត់ធ្មត់ ក្នុងនោះមានផែនការបាញ់បង្ហោះ មីស៊ីលរបស់ព្យុងយ៉ាងទៀតផង។មុននោះ ព្យុងយ៉ាងបានជូនដំណឹងអំពីផែនការ បាញ់បង្ហោះមីស៊ីលបង្កប់ផ្កាយរណបក្នុងអំឡុងពេលចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី២៥ កុម្ភៈ ខាងមុខនេះ។ប្រទេសជាសមាជិកមិនអចិន្ត្រៃចំនួន៩នៃក្រុម ប្រឹក្សាសន្តិសុខ អ.ស.បរួមមាន អង់ហ្គោឡា អេហ្ស៊ីប ម៉ាឡេស៊ី នូវែលហ្សេឡង់​ សេណេហ្គាល់ អេស្ប៉ាញ់ អ៊ុយក្រែន អ៊ុយរូហ្គាយ និងវេនេហ្ស៊ុយអេឡា៕