ជប៉ុននិងអាមេរិករៀបចំផែនការធ្វើសមយុទ្ធរួមនៅសមុទ្រ Hoa Tung
14/04/2017 10:30
(VOVworld) - កាសែត “Wenweipo” របស់ហុងកុង (ចិន) នាថ្ងៃទី១៤ មេសា បាន ដកស្រង់សម្ដីមន្ត្រី រដ្ឋាភិបាលជប៉ុនមួយរូបឲ្យដឹងថា ជប៉ុននិងអាមេរិក បានរៀបចំ ផែនការធ្វើសមយុទ្ធរួមដោយមានការ ចូលរួមរបស់នាវាពិឃាត USS Carl Vinson របស់កងទ័ពជើងទឹកអាមេរិកនិងនាវាការពាររបស់កងកម្លាំងឆ្មាំសមុទ្រជប៉ុន សំដៅទប់ទល់នឹងស.ប.បកូរ៉េ។
នាវាពិឃាត USS Carl Vinson របស់អាមេរិក (រូបថត៖Internet) (VOVworld) - កាសែត “Wenweipo” របស់ហុងកុង (ចិន) នាថ្ងៃទី១៤ មេសា បាន ដកស្រង់សម្ដីមន្ត្រីរដ្ឋាភិបាលជប៉ុនមួយរូបឲ្យដឹងថា ជប៉ុននិងអាមេរិកបានរៀបចំ ផែនការធ្វើសមយុទ្ធរួមដោយមានការចូលរួមរបស់នាវាពិឃាត USS Carl Vinson របស់កងទ័ពជើងទឹកអាមេរិកនិងនាវាការពាររបស់កងកម្លាំងឆ្មាំសមុទ្រជប៉ុន សំដៅ ទប់ទល់នឹងស.ប.បកូរ៉េ។តាមមន្ត្រីពោលខាងលើថា សមយុទ្ធនេះគ្រោងនឹងប្រព្រឹត្ត ទៅនៅតំបន់សមុទ្រប៉ែកខាងលិច Kyushu នៅសមុទ្រ Hoa Tung។នាវា USS Carl Vinson នាបច្ចុប្បន្នកំពុងមានវត្តមាននៅតំបន់ឈូងសមុទ្រឧប ទ្វីបកូរ៉េ ដោយសារ តែការព្រួយបារម្ភអំពីសកម្មភាពបង្ករឿងហេតុរបស់ ស.ប.បកូរ៉េ៕
Related





