VOV WorldVOV World
ជប៉ុននឹងអាមេរិកចេញសេចក្តីថ្លែងការណ៍រួម
25/04/2014 10:36
(VOVworld)-បញ្ចប់ដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃ នៅជប៉ុន នាថ្ងៃទី២៥មេសា ប្រធានាធិបតីអាមេរិក លោក Barack Obama
ជប៉ុននឹងអាមេរិកចេញសេចក្តីថ្លែងការណ៍រួម
(VOVworld)-បញ្ចប់ដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃនៅជប៉ុន នាថ្ងៃទី២៥មេសា   ប្រធានាធិបតីអាមេរិក លោក Barack Obama និងនាយករដ្ឋមន្រ្តីជប៉ុនលោក Shizo Abe បានចេញសេចក្តីថ្លែងការណ៍រួម ដោយសំដែងការព្រួយបារម្មណ៍អំពី ជំលោះ ជប៉ុន-ចិនលើសមុទ្រ Hoa Tung ព្រមទាំងអំពាវនាវឲ្យដំណើការរាល់កិច្ចចរចារ អំពីពាណិជ្ជកម្មសេរីនៅតំបន់ប៉ាស៊ីហ្វិក។ ជប៉ុននឹងអាមេរិកចេញសេចក្តីថ្លែងការណ៍រួម(http://baodientu.chinhphu.vn/)         ក្នុងសេចក្តីថ្លែងការណ៍រួម ភាគីទាំងពីបាន ប្រឆាំងជំទាស់រាល់គំនិត របស់ចិន ក្នុងការអនុវត្តន៍អំពើហឹង្សាដើម្បីអះអាងពីអធិបតេយ្យភាពលើតំបន់ដែនដី។ សេច ក្តីថ្លែងការណ៍នេះក៏លើកច្បស់ដែរថាថា សន្ធិសញ្ញាសន្តិសុខ អាមេរិក -ជប៉ុន រួមមាន ប្រជុំកោះ Senkaku ដោយជប៉ុនគ្រប់គ្រង ព្រមទាំងសម្តែងក្តីព្រួយបារម្ភយ៉ាង ជ្រាលជ្រៅចំពោះភាពតានតឹងក្នុងជំលោះដែនដីរវាងចិនជាមួយបណ្តាប្រទេស អាស៊ី ផ្សេងៗទៀត៕

More