ជប៉ុនបង្កើនកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើវិស័យកសិកម្ម
15/12/2015 10:30
(VOVworld)-ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅជប៉ុនលោក Nguyen Quoc Cuong នាថ្ងៃទី១៤ធ្នូ មានជំនួបធ្វើការជាមួយរដ្ឋមន្ត្រី

ជប៉ុនបង្កើនកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើវិស័យកសិកម្ម (VOVworld)-ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅជប៉ុនលោក Nguyen Quoc Cuong នាថ្ងៃទី១៤ធ្នូ មានជំនួបធ្វើការជាមួយរដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេ សាទជប៉ុន លោក Hiroshi Moriyama សំដៅផ្លាស់ប្តូរលើវិធានការបង្កើន កិច្ចសហ ប្រតិបត្តិការរវាងជប៉ុននិងវៀតណាមលើវិស័យកសិកម្ម។ នៅទីនេះ រដ្ឋមន្ត្រី Moriyama បានវាយតម្លៃខ្ពស់នូវយន្តការជួបសន្ទនាជាន់ខ្ពស់ស្តីពីវិស័យ កសិកម្ម និងការដែលប្រទេសទាំងពីរបានចុះហត្ថលេខាលើទស្សនវិស័យរយៈ មធ្យមនិងរយៈ ពេលវែងស្តីពីកិច្ចសហប្រតិបត្តិការកសិកម្មនាខែកញ្ញាឆ្នាំ២០១៥ ព្រមទាំងអះអាងថា ខ្លួននឹងប្រតិបត្តិត្រឹមត្រូវរាល់កិច្ចសន្យាសហប្រតិបត្តិការ នេះ។ រដ្ឋមន្ត្រី Moriyama ក៏បានផ្លាស់ប្តូរជាមួយឯកអគ្គរដ្ឋទូត Nguyen Quoc Cuong លើវិធានការអនុវត្តដើម្បី បន្តបើកទូលាយទីផ្សារសម្រាប់ផលិតផកកសិ កម្មនៃប្រទេសទាំងពីរផងដែរ៕
Related





