VOV WorldVOV World
ជប៉ុនប្រកាសថា នឹងបង្កើនតួនាទីនៅសមុទ្រខាងកើត
16/09/2016 10:25
(VOVworld) - ថ្លែងមតិនៅមជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធ សាស្ត្រនិងអន្តរជាតិ (CSIS) នៅរដ្ឋធានីវ៉ាស៊ីនតោន នាថ្ងៃទី១៥ កញ្ញា រដ្ឋមន្រ្តីលោកស្រី Inada ឲ្យដឹងថា ជប៉ុននឹងបង្កើនការធ្វើអន្តរាគមន៍នៅសមុទ្រខាងកើត ជាកន្លែងដែលទាំងតូក្យូនិងវ៉ាស៊ីនតោនចែករំលែកការព្រួយបារម្ភចំពោះសេចក្ដីប្រកាសអធិបតេយ្យភាពរបស់ចិន ហើយការធ្វើអន្តរាគមន៍នេះនឹងរួមមានការកសាងសមត្ថភាពសំរាប់ប្រទេសជាប់សមុទ្រនានាទៀតផង។
ជប៉ុនប្រកាសថា នឹងបង្កើនតួនាទីនៅសមុទ្រខាងកើត
(VOVworld) - ជប៉ុននឹងបង្កើនសកម្មភាពនៅសមុទ្រខាងកើតដូចចំណែកមួយ ក្នុងការខំប្រឹងប្រែងរក្សាសណ្ដាប់ធ្នាប់នាវាចរណ៍ដោយឈរលើច្បាប់។នេះជា សេចក្ដីប្រកាសរបស់រដ្ឋមន្រ្តីក្រសួងការពារជាតិជប៉ុនលោកស្រី Tomomi Inada ក្នុង ឱកាសបំពេញដំណើរទស្សនកិច្ចនៅអាមេរិក។ថ្លែងមតិនៅមជ្ឈមណ្ឌលស្រាវជ្រាវ យុទ្ធសាស្ត្រនិងអន្តរជាតិ (CSIS) នៅរដ្ឋធានីវ៉ាស៊ីនតោន នាថ្ងៃទី១៥ កញ្ញា រដ្ឋមន្រ្តី លោកស្រី Inada ឲ្យដឹងថា ជប៉ុននឹងបង្កើនការធ្វើអន្តរាគមន៍នៅសមុទ្រ ខាងកើត  ជាកន្លែងដែលទាំងតូក្យូនិងវ៉ាស៊ីនតោនចែករំលែកការព្រួយបារម្ភចំពោះសេចក្ដី ប្រកាសអធិបតេយ្យភាពរបស់ចិន ហើយការធ្វើអន្តរាគមន៍នេះនឹងរួមមាន ការ កសាងសមត្ថភាពសំរាប់ប្រទេសជាប់សមុទ្រនានាទៀតផង។ រដ្ឋមន្រ្តីការពារជាតិជប៉ុនលោកស្រី Tomomi Inada និងសមភាគីអាមេរិកលោក Ashton Carter នៅវិមានបញ្ចកោននាថ្ងៃទី១៥ កញ្ញា (រូបថត៖EPA/TTXVN)    នាថ្ងៃដដែល នៅសេតវិមាន រដ្ឋមន្រ្តីការពារជាតិជប៉ុនលោកស្រីTomomi Inada  និងសមភាគីអាមេរិកលោក Ashton Carter បានជួបសន្ទនាលើកដំបូងគិតតាំងពី លោកស្រី Inada កាន់តំណែងថ្មី។រដ្ឋមន្រ្តីទាំងពីររូបបានអំពាវនាវឲ្យប៉េកាំងគោរព សាលក្រមរបស់តុលាការមជ្ឈត្តកម្មទីក្រុងឡាអេ កាលពីខែកក្កដាកន្លងទៅ ទាក់ ទិនដល់ករណីបណ្ដឹងរបស់ហ្វីលីពីនប្រឆាំងចិន តាមនោះអះអាងថា សេចក្ដី ប្រកាសអធិបតេយ្យភាពដ៏ធំទូលាយរបស់ចិននៅសមុទ្រខាងកើតនោះ គឺមិនមាន  មូលដ្ឋានយុត្តិធម៌ទេ។រដ្ឋមន្រ្តីទាំងពីររូបឯកភាពថា សាលក្រមរបស់តុលាការ មជ្ឈត្តកម្មជាសាលក្រមចុងក្រោយនិងមានលក្ខណៈចាប់បង្ខំខាងយុត្តិធម៌។ទាក់ ទិនដល់ជំលោះនៅសមុទ្រ ថ្នាក់ដឹកនាំផ្នែកការពារជាតិនៃប្រទេសទាំងពីរ អះអាងថា តូក្យូនិងវ៉ាស៊ីនតោន នឹងមិនព្រមទទួលអំពើបំបែកអធិបតេយ្យភាព របស់ជប៉ុន នៅតំបន់ជិតប្រជុំកោះជំលោះដែលជប៉ុនហៅថា Senkaku ហើយចិន ហៅថា Diaoyu នៅសមុទ្រ Hoa Tung នោះឡើយ។រដ្ឋមន្ត្រីទាំងពីររូបអះអាងថា នេះជាបញ្ហាដែលស្ថិតនៅក្នុងក្របខ័ណ្ឌសន្ធិសញ្ញាសន្តិសុខអាមេរិក-ជប៉ុន ហើយ ដោយហេតុនេះ វ៉ាស៊ីនតោនមានការទទួលខុសត្រូវការពារតូក្យូក្នុង ករណីបន្ទាន់៕