VOV WorldVOV World
ជប៉ុនបដិសេធរាល់ការអត្ថាធិប្បាយរបស់ចិ ចំពោះសន្ទរកថារបស់នាយករដ្ឋមន្ត្រី Shinzo Abe
03/06/2014 06:46
(VOVworld) – នាថ្ងៃទី ២ មិថុនា ជប៉ុនបានបដិសេធរាល់ ការអត្ថាធិប្បាយរបស់ចិន ចំពោះសន្ទរកថារបស់នាយក រដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe នៅសន្និសីទកំពូល សន្តិសុខទ្វីបអាស៊ី (ការសន្ទនា Shangri-La) លើកទី ១៣ នៅសឹង្ហបុរី។
ជប៉ុនបដិសេធរាល់ការអត្ថាធិប្បាយរបស់ចិ ចំពោះសន្ទរកថារបស់នាយករដ្ឋមន្ត្រី Shinzo Abe
ជប៉ុនបដិសេធរាល់ការអត្ថាធិប្បាយរបស់ចិ ចំពោះសន្ទរកថារបស់នាយករដ្ឋមន្ត្រី Shinzo Abe (Image:Vietnam+) (VOVworld) – នាថ្ងៃទី ២ មិថុនា ជប៉ុនបានបដិសេធរាល់ការអត្ថាធិប្បាយរបស់ចិន ចំពោះសន្ទរកថារបស់នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe នៅសន្និសីទកំពូល សន្តិសុខទ្វីបអាស៊ី (ការសន្ទនា Shangri-La) លើកទី ១៣ នៅសឹង្ហបុរី។ ឆ្លើយសំណួរ នៃមជ្ឈដ្ឋានអ្នកសារព័ត៌មាននៅទីក្រុងតូក្យូ ប្រធានខុទ្ទកាល័យគណៈរដ្ឋមន្ត្រីជប៉ុន លោក Yoshihide Suga បានប្រកាសថា៖ ជប៉ុនជឿជាក់ថា៖ បណ្ដារដ្ឋមន្ត្រីជាន់ខ្ពស់ របស់ចិនបាននាំចេញសេចក្តីថ្លែងការពោលខាងលើដោយឈរលើស្ថានភាពជាក់ ស្តែងខុសឆ្គងនិងមានគោលដៅធ្វើអោយអាម៉ាស់មុខប្រទេសជប៉ុន។ គណៈប្រតិ ភូជប៉ុននៅ ការសន្ទនា Shangri-La លើកទី ១៣ បានប្រឆាំងយ៉ាងខ្លាំងខ្លាលើការ អត្ថាធិប្បាយរបស់​ចិនភ្លាមមួយរំពិច។ ថ្លែងមតិក្នុងសន្និសីទកំពូលពោលខាងលើ នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បានលើកច្បាស់សារៈសំខាន់របស់ច្បាប់ អន្តរជាតិនិងគោលការណ៍ចំនួន ៣ ទាក់ទិនដល់ច្បាប់សមុទ្រ។ លោក Shinzo Abe ក៏បានអំពាវនាវឲ្យអាស៊ាននិងចិនទទួលបានក្រមប្រតិបត្តិតំបន់នៅសមុទ្រខាង កើត (COC) យ៉ាងឆាប់ៗ។ក្នុងពេលនោះ រដ្ឋមន្ត្រីការពារប្រទេសអាមេរិក លោក Chuck Hagel បានថ្កោលទោសយ៉ាងខ្លាំងក្លាទង្វើបង្ករឿងហេតុរបស់ចិននៅសមុទ្រ ខាងកើតដែល បណ្តាលភាពតានតឹងក្នុងតំបន់៕