VOV WorldVOV World
ជប៉ុនស្នើរឲ្យចិនចាប់ផ្តើមការចរចារស្តីពីខ្សែទូរស័ព្ទនាវាចរណ៍ hotline
28/12/2014 09:02
(VOVworld) – តាមទីភ្នាក់ងារសារព័ត៌មានជប៉ុន Kyodo បានឲ្យដឹងថា៖ នាថ្ងៃទី ២៧ ធ្នូ ជប៉ុនបានស្នើរឲ្យចិនចាប់ ផ្តើមការចរចារឡើងវិញស្តីពីការបង្កើតខ្សែទូរស័ព្ទ hotline មួយ នាខែ មករា ឆ្នាំ ២០១៥ សំដៅទប់ស្កាត់បណ្ដារឿង ហេតុដែលកើតមានឡើងដោយចៃដន្យលើសមុទ្រ។
ជប៉ុនស្នើរឲ្យចិនចាប់ផ្តើមការចរចារស្តីពីខ្សែទូរស័ព្ទនាវាចរណ៍ hotline
ជប៉ុនស្នើរឲ្យចិនចាប់ផ្តើមការចរចារស្តីពីខ្សែទូរស័ព្ទនាវាចរណ៍ hotline (Image: VNA) (VOVworld) – តាមទីភ្នាក់ងារសារព័ត៌មានជប៉ុន Kyodo បានឲ្យដឹងថា៖ នាថ្ងៃទី ២៧ ធ្នូ ជប៉ុនបានស្នើរឲ្យចិនចាប់ផ្តើមការចរចារឡើងវិញស្តីពីការបង្កើតខ្សែទូរស័ព្ទ hotline មួយ នាខែ មករា ឆ្នាំ ២០១៥ សំដៅទប់ស្កាត់បណ្ដារឿងហេតុដែលកើតមានឡើងដោយចៃដន្យ លើសមុទ្រ។ ភាគីចិនបានឲ្យដឹងថា៖ នឹងពិនិត្យមើលសំណើរនេះ។ ជប៉ុនបាននាំចេញ សំណូពរពោលខាងលើបន្ទាប់ពីជំនួបកំពូលរវាងនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe និងប្រធានរដ្ឋចិន លោក Xi Jinping នាខែ វិច្ឆិការ កន្លងទៅនៅរដ្ឋធានី ប៉េកាំងរបស់ចិន។ ថ្នាក់ដឹកនាំទាំង ២ រូបនេះបានអះអាងថា៖ មជ្ឈដ្ឋានមន្ត្រីជាន់ខ្ពស់នៃប្រទេសទាំង ២ នឹងចាប់ផ្តើមសហការជាមួយគ្នាដើម្បីឆ្ពោះទៅការបង្កើតយន្តការ ដោះស្រាយវិបត្តិលើ សមុទ្រយ៉ាងឆាប់ៗ។ មុននោះ ដល់ខែ មិថុនា ឆ្នាំ ២០១២ ដំណើរការចរចារស្តីពី បញ្ហានេះត្រូវបានផ្អាកដោយជំលោះជុំវិញប្រជុំកោះលើសមុទ្រ Hoa Tung ដែលភាសា ចិនហៅថា៖ Dao Yu និងភាសាជប៉ុនហៅថា Senkaku៕