ជប៉ុនសន្យាគោរពអធិបតេយ្យភាពរបស់កូរ៉េខាងត្បូង
15/04/2015 10:30
(VOVworld)-ជប៉ុនប្រកាសថាគោរពអធិបតេយ្យភាព របស់កូរ៉េខាងត្បូង ពេល ដែលដំណើរការសកម្មភាព ទាក់ទិនដល់វិស័យយោធានិងសន្តិសុខ។
កោះ Dokdo/Takeshimaជាមូលហេតុនៃជំលោះរវាងជប៉ុននិង កូរ៉េខាងត្បូង (រូបថតៈ Reuters) (VOVworld)-ជប៉ុនប្រកាសថាគោរពអធិបតេយ្យភាពរបស់កូរ៉េខាងត្បូង ពេល ដែលដំណើរការសកម្មភាពទាក់ទិនដល់វិស័យយោធានិងសន្តិសុខ។ សេចក្តីប្រ កាសពោលខាងលើបាននាំចេញក្នុងជំនួបសន្ទនា “២+២” ដែលបានប្រព្រឹត្តទៅ នៅទីស្នាក់ការក្រសួងការបរទេសកូរ៉េខាងត្បូងនាថ្ងៃទី១៤មេសា ខណៈដែល ជប៉ុននិងអាមេរិកកំពុងរៀបចំផែនការកែសម្រួលកិច្ចសហប្រតិបត្តិការយោធា ទ្វេភាគីនាចុងខែមេសាខាងមុខ តាមទិស អនុញ្ញត្តិឲ្យជប៉ុន អនុវត្តសិទ្ធិស្វ័យ ការពារសមូហភាព បញ្ចូនទ័ពទៅកាន់ឧបទ្វីបកូរ៉េ។ នៅជំនួបនេះ ភាគីកូរ៉េខាង ត្បូងបានព្រមានថា កូរ៉េខាងត្បូងនឹងមិនអត់ឱនចំពោះកាយវិការណាមួយ ដែលជះឥទ្ធិពលទៅលើសន្តិសុខនិងផលប្រយោជន៍ជាតិឡើយ។ ភាគីជប៉ុន បានសន្យាអនុវត្តការធ្វើវិសោធនកម្មច្បាប់ណែនាំពោលខាងលើឲ្យស្របទៅនឹង ស្មារតីនៃរដ្ឋធម្មនុញ្ញសន្តិភាពនៃប្រទេសនេះ៕
Related
More




