VOV WorldVOV World
ជួយសង្គ្រោះបន្ទាន់និងការជំនះពុះពារផលវិបាកនៃគ្រោះរាំងស្ងួតនិងការជ្រាបចូលនៃទឹកប្រៃ
18/03/2016 10:42
(VOVworld)-នាថ្ងៃទី១៨មិនា មជ្ឈឹមសមាគមកាកបាតក្រហមវៀតណាមបាន សម្រេចជួយសង្គ្រោះបន្ទាន់ជាជំហានដំបូងសម្រាប់ជនរួមជាតិ
គ្រោះរាំងស្ងួតកំពុងបណ្តាលនូវផលវិបាកយ៉ាងធ្ងន់ធ្ងរ នៅវាលសណ្តទន្លេ Cuu Long (VOVworld)-នាថ្ងៃទី១៨មិនា មជ្ឈឹមសមាគមកាកបាតក្រហមវៀតណាមបាន សម្រេច ជួយសង្គ្រោះបន្ទាន់ជាជំហានដំបូងសម្រាប់ជនរួមជាតិនៅខេត្តភាគ កណ្តាល Tay Nguyen និងវាលសណ្តទន្លេ Cuu Long ចំនួន១១ សម្រាប់ជំនះ ពុះពារនូវផលវិបាកដោយគ្រោះរាំងស្ងួតនិងការជ្រាបចូលនៃទឹកប្រៃបណ្តាល ឡើង។ លោក Doan Van Thai អនុប្រធាន អគ្គលេខាធិការមជ្ឈឹមសមាគមកាក បាតក្រហមវៀត​ណាមបានឲ្យដឹងថា៖         “ការងារដំបូងបង្អស់គឺសង្គ្រោះបន្ទាន់ បន្ទាប់មកគឺវាយតម្លៃនិងសិក្សា ស្រាវជ្រាវតម្រូវ ការ និងជួយឧបត្ថម្ភនូវសំភារៈម្ហូបអាហារសម្រាប់ដំណាក់ កាលស្តារឡើងវិញ។ យើងខ្ញុំបានជួយឧបត្ថម្ភទឹកផឹកផ្ទាល់ជូនប្រជាជន។ ក្នុងព្រឹកថ្ងៃ១៨នេះ យើងខ្ញុំបានផ្តល់ប្រាក់សម្រាប់តំបន់នានា ហើយតំបន់ ទាំងអស់នេះម្ចាស់​ការទិញទឹកដបប្រគល់ផ្ទាល់ឲ្យតំបន់នានា”។         ក្នុងឱកាសនេះដែរ មជ្ឈឹមសមាគមកាកបាតក្រហមវៀតណាមបានចេញ​សេចក្តីអំពាវនាវអន្តរជាតិជួយឧបត្ថម្ភប្រជាជនវៀតណាមជំនះពុះពារលើផល វិបាកនៃគ្រោះធម្មជាតិនេះ៕