ជួយឧបត្ថម្ភប្រជាកសិករនៅខេត្ត Dak Lak ដាំកាហ្វេដោយចីរភាព
17/04/2015 08:17
(VOVworld) - សំដៅជួយឧបត្ថម្ភបណ្ដុះបណ្ដាលសំរាប់ កសិករចំនួន៥ពាន់នាក់ នៅខេត្ត Dak Lak អំពីបច្ចេក ទេសដាំកាហ្វេដោយចីរភាពនិងការគ្រប់គ្រងអាជីវកម្ម សំដៅលើកកំពស់ប្រាក់ចំណូល

(VOVworld) - នាថ្ងៃទី១៦ មេសា អង្គការហិរញ្ញវត្ថុអន្តរជាតិ (IFC) សមាជិកនៃក្រុម ធនាគារពិភពលោក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបតិ្តការជាមួយ ក្រុមហ៊ុន Mondelez International ដែលជាក្រុមហ៊ុន១ក្នុងចំណោមក្រុមហ៊ុនកាហ្វេ ជួរមុខលើពិភពលោក សំដៅជួយឧបត្ថម្ភបណ្ដុះបណ្ដាលសំរាប់កសិករចំនួន៥ពាន់ នាក់ នៅខេត្ត Dak Lak អំពីបច្ចេកទេសដាំកាហ្វេដោយចីរភាពនិងការគ្រប់គ្រង អាជីវកម្ម សំដៅលើកកំពស់ប្រាក់ចំណូល។ កម្មវិធីសហប្រតិបតិ្តការនេះ ជាចំណែក ១ក្នុងកម្មវិធីទូទាំងពិភពលោក “Coffee Made Happy” របស់ក្រុមហ៊ុន Mondelez International ក្នុងបំណងជួយឧបត្ថម្ភអាជីវករកាហ្វេ ចំនួន១លាន់នាក់លើពិភព លោកនាឆ្នាំ២០២០៕
Related





