កាណាល់ទូរទស្សការពារប្រទេសវៀតណាមត្រូវបានផ្សាយជាផ្លូវការ
20/05/2013 10:20
(VOV)_នាថ្ងៃទី១៩ ឧសភា ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ១២៣ទិវាកំណើតលោកប្រធានហូជីមិញ នៅទីក្រុងហាណូយ កាណាល់ទូរទស្សការពារប្រទេសវៀតណាមត្រូវបានផ្សាយជាផ្លូវការ ក្នុងទូទាំងប្រទេស។

(VOV)_នាថ្ងៃទី១៩ ឧសភា ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ១២៣ទិវា កំណើតលោកប្រធានហូជីមិញ នៅទីក្រុងហាណូយ កាណាល់ទូរទស្សការពារប្រទេសវៀតណាមត្រូវបានផ្សាយជាផ្លូវការ ក្នុងទូទាំងប្រទេស។ នេះគឺជាកាណាល់ ផ្សាយទូរទស្សន៍ពិសេសរបស់កងកម្លាំងយោធា ការពារប្រទេសសំដៅបំពេញតម្រូវ ការអំពីការឃោសនា ផ្សព្វផ្សាយយ៉ាងទូលំធំទូលាយនិងស៊ីជំរៅ អំពីការកសាងកង ទ័ព ប្រជាជន កសាងខឿនការពារប្រទេសក្នុងប្រជាជនទាំងមូល និងការពារមាតុ ប្រទេសក្នុងសម័យកាលថ្មី។ ថ្លែងមតិនៅទីនេះ នាយឧត្តមសេនីយ៍ Phung Quang Thanh រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមសង្កត់ធ្ងន់ថា÷ “ កាណាល់ផ្សាយទូរទស្សការពារប្រទេសវៀតណាមយល់ដឹងយ៉ាងជ្រាលជ្រៅអំពីកិត្តយស និងការទទួលខុសត្រូវរបស់ខ្លួន ជានិច្ចកាលសាមគ្គីភាព ឯកភាព រឹងមាំអំពីឬទ្ធានុភាពនយោបាយ ជានិច្ចកាលរៀនសូត្រ លើកកំពស់កំរិតឯកទេស។ បង្កើនកិច្ចសហប្រតិបត្តិការជាមួយបណ្ដាស្ថានីយ៍ទូរទស្សន៍ផ្សេងៗ ស្ថាប័នផ្សព្វ ផ្សាយក្នុងនិងក្រៅប្រទេសដើម្បីផ្សព្វផ្សាយយព័ត៍មានទាន់ពេលវេលា បណ្ដាខ្លឹម សារជាក់ស្ដែង បំរើកម្មាភិបាល យុទ្ធជន និងប្រជាជនយ៉ាងល្អប្រសើ៕” នាយឧត្តមសេនីយ៍ Phung Quang Thanh រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម( ()) ())
Related






