VOV WorldVOV World
កាណាដាលុបចោលបទដាក់ទណ្ឌកម្មចំពោះអ៊ីរ៉ង់
06/02/2016 09:06
(VOVworld)-Ottawaនាថ្ងៃទី៥កុម្ភៈបានប្រកាសលុបចោលបទដាក់ទណ្ឌកម្ម សេដ្ឋកិច្ចប្រឆាំងតេហ៉េរ៉ង់
កាណាដាលុបចោលបទដាក់ទណ្ឌកម្មចំពោះអ៊ីរ៉ង់
(VOVworld)-Ottawaនាថ្ងៃទី៥កុម្ភៈបានប្រកាសលុបចោលបទដាក់ទណ្ឌកម្ម សេដ្ឋ កិច្ចប្រឆាំងតេហ៉េរ៉ង់ ដែលបើកផ្លូវឲ្យក្រុមហ៊ុននានារបស់កាណាដា ជ្រៀតចូលផ្ទាល់ ជាមួយអ៊ីរ៉ង់ បន្ទាប់ពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរប្រវត្តិសាស្ត្រដែល តេហ៉េរ៉ង់ទទួល បានជាមួយប្រទេសមហាអំណាចលើពិភពលោកចំនួន៦ មាន សុពលភាពនាថ្ងៃទី ១៦មករា។ ក្នុងឱកាសនេះដែរ Ottawa ក៏បានស្នើរឲ្យចាប់ ផ្តើមទំនាក់ទំនងការទូត ឡើងវិញជាមួយតេហ៉េរ៉ង់ផងដែរ។ ឆ្នាំ ២០១៣ កាណាដាបានដាក់ទណ្ឌកម្មពាណិ ជ្ជកម្មទៅលើអ៊ីរ៉ង់រួមមានវិធានការ ដាក់ទណ្ឌកម្មសេដ្ឋកិច្ច​និងកំណត់ការធ្វើដំណើរ ទៅវិញទៅមកសម្រាប់មន្ត្រី នៃប្រទេសនេះចំនួន៧៨នាក់៕