ការពិគ្រោះយោបល់នយោបាយជាន់ខ្ពស់លើកទី២រវាងវៀតណាមនិង EU
17/04/2013 11:41
(VOV)_នៅទីក្រុង Bruxellses ប៊ែលហ្ស៊ីក ទើបនឹងបានប្រព្រឹត្តទៅការពិគ្រោះយោបល់នយោបាយរវាង អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Bui Thanh Son និងនាយកប្រតិបត្តិ ស្ថាប័នទំនាក់ទំនងការបរទេស ទ្វីបអឺរ៉ូប ( EEA) David O’Sullivan។
(VOV)_នៅទីក្រុង Bruxellses ប៊ែលហ្ស៊ីក ទើបនឹងបានប្រព្រឹត្តទៅការពិគ្រោះយោបល់នយោបាយរវាង អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Bui Thanh Son និងនាយកប្រតិបត្តិ ស្ថាប័នទំនាក់ទំនងការបរទេស ទ្វីបអឺរ៉ូប ( EEA) David O’Sullivan។ នេះគឺជាការពិគ្រោះយោបល់ថ្នាក់ អនុរដ្ឋមន្ត្រីលើកទី ២ តាម កិច្ចព្រមព្រៀង រវាងវៀតណាម និង EU។ នៅទីនេះ ភាគីទាំងពីរបានពិភាក្សាអំពី បណ្ដាវិធានការ បង្កើនកិច្ចសហប្រតិបត្តិការ វៀតណាម- EU ក្នុងបណ្ដាវិស័យ÷ នយោបាយ សន្តិសុខ ការពារប្រទេស សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ …។ល។ ភាគីទាំងពីរអះអាងថា÷ នឹងបន្តរួមសហការយ់ាងជិតស្និទ្ធិ និងគាំទ្រគ្នាទៅវិញទៅ មក នៅបណ្ដាវេទិកាអន្តរជាតិ និងក្នុងតំបន់។ ក្នុងឱកាសនេះដែរ អនុរដ្ឋមន្ត្រី Bui Thanh Son ក៏មានជំនួបសន្ទនាជាមួយ អនុរដ្ឋមន្ត្រីការបរទេសប៊ែលហ្ស៊ី Dirk Achten ផងដែរ៕ អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Bui Thanh Son និងនាយកប្រតិបត្តិ ស្ថាប័នទំនាក់ទំនងការបរទេស ទ្វីបអឺរ៉ូប ( EEA) David O’Sullivan(internet)
Related
More




