VOV WorldVOV World
ការពិគ្រោះយោបល់នយោបាយវៀតណាម- ឆែក
16/04/2015 10:22
(VOVworld) – ទទួលសេចក្តីអញ្ជើញនៃក្រសួងការបរទេស សាធារណៈរដ្ឋឆែក ចាប់ពី ថ្ងៃទី ១៣ ដល់ទី ១៥ ឆ្នាំ ២០១៥ គណៈប្រតិភូវៀតណាមដឹកនាំដោយអនុរដ្ឋមន្ត្រី ក្រសួង ការបរទេសវៀតណាម លោក Bui Thanh Son បានចាប់ផ្តើម ដំណើរទស្សនកិច្ច ការងារនៅឆែក។
ការពិគ្រោះយោបល់នយោបាយវៀតណាម- ឆែក
ការពិគ្រោះយោបល់នយោបាយវៀតណាម- ឆែក (Image: VNA) (VOVworld) – ទទួលសេចក្តីអញ្ជើញនៃក្រសួងការបរទេសសាធារណៈរដ្ឋឆែក ចាប់ពី ថ្ងៃទី ១៣ ដល់ទី ១៥ ឆ្នាំ ២០១៥ គណៈប្រតិភូវៀតណាមដឹកនាំដោយ អនុរដ្ឋមន្ត្រី ក្រសួងការបរទេសវៀតណាម លោក Bui Thanh Son បានចាប់ផ្តើម ដំណើរទស្សនកិច្ច ការងារនៅឆែក។ គណៈប្រតិភូវៀតណាមបានដំណើការ ពិគ្រោះយោបល់នយោបាយជាមួយថ្នាក់ដឹកនាំក្រសួងការបរទេសនិងក្រសួង ឧស្សាហពាណិជ្ជកម្មឆែក។ ក្នុងបណ្ដា ជំនួបធ្វើការ ភាគីឆែកបានអះអាងនូវ គោលនយោបាយមុនក៏ដូចជាក្រោយរបស់ខ្លួនគឺ ផ្តោតទៅលើការអភិវឌ្ឍន៍ ទំនាក់ទំនងមិត្តភាពប្រពៃណីនិងសហប្រតិបត្តិការលើគ្រប់វិស័យជាមួយ វៀតណាមឯកភាពបង្កើនសហការជាមួយវៀតណាមនៅបណ្ដាវេទិការ អន្តរជាតិជាពិសេសនៅ អ.ស.ប. ក្នុងក្របខ័ណ្ឌ ASEM និងកិច្ចសហប្រតិបត្តិការ អាស៊ាន – EU។ ភាគីឆែកនឹងអនុម័តលើកិច្ចព្រមព្រៀងដៃគូនិងសហប្រតិបត្តិការ លើគ្រប់វិស័យ វៀតណាម - សហភាពអឺរ៉ុប (PCA) យ៉ាងឆាប់ៗ។ ទន្ទឹមនឹងនោះ រដ្ឋាភិបាលឆែកគាំទ្រការសម្រេចដំណើការចរចារនិងចុះហត្ថលេខាលើកិច្ចព្រម ព្រៀងពាណិជ្ជកម្មសេរីវៀតណាម-EU។ ភាគីឆែកវាយតំលៃខ្ពស់ចំពោះការរួម វិភាគទាននៃសមាគមន៍ជនវៀតណាមនៅឆែកចូលក្នុងបុព្វហេតុអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គមនិងវប្បធម៌ឆែក។ ស្តីអំពីបញ្ហានៅសមុទ្រខាងកើត ឆែកវាយតំលៃខ្ពស់ចំពោះការដោះស្រាយ ជំលោះដោយសន្តិវិធីរបស់វៀតណាមនិងអាស៊ានដោយឈរលើច្បាប់អន្តរជាតិ គាំទ្រ តួនាទីសំខាន់របស់អាស៊ានក្នុងការតភ្ជាប់កិច្ចសហប្រតិបត្តិការក្នុងតំបន់ អាស៊ី-ប៉ាស៊ីហ្វិក៕