VOV WorldVOV World
ការចរចារជាន់ខ្ពស់រវាងវៀតណាម-ប៊ែលហ្សីក
18/01/2013 10:13
VOV-នាព្រឹកថ្ងៃទី១៨មករាតាមម៉ោងវៀតណាម ពិធីទទួលជាផ្លូវការ​អគ្គលេខា​​​បក្សកុម្មុនីស្តវៀតណាម លោក Nguyen Phu Trong មកបំពេញទស្សន​កិច្ចជា ផ្លូវការនៅព្រះរាជាណាចក្រប៊ែលហ្សីកបានប្រព្រឹត្ត ទៅដ៏មហោឡារឹកនៅ​វិមាន Egmont រដ្ឋធានី Brussel។
ការចរចារជាន់ខ្ពស់រវាងវៀតណាម-ប៊ែលហ្សីក
អគ្គលេខា Nguyen Phu Trong បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីប៊ែលហ្សីក Elio Di Rupo។           VOV-នាព្រឹកថ្ងៃទី១៨មករាតាមម៉ោងវៀតណាម ពិធីទទួលជាផ្លូវការ​ អគ្គលេខា​​​បក្សកុម្មុនីស្តវៀតណាមលោក Nguyen Phu Trong មកបំពេញទស្សន​កិច្ចជាផ្លូវការនៅព្រះរាជាណាចក្រប៊ែលហ្សីកបានប្រព្រឹត្តទៅដ៏មហោឡារឹក នៅ​វិមាន Egmont រដ្ឋធានី Brussel។ ក្រោយពិធីទទួល​អគ្គលេខា Nguyen Phu Trong បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីប៊ែលហ្សីក Elio Di Rupo។ ថ្នាក់ ដឹកនាំ​ទាំងពីររូបបានឯកភាពបន្តបង្កើនថែមទៀតទំនាក់ទំនងសហប្រតិបត្តិការ លើច្រើន​វិស័យរវាងប្រទេសទាំងពីរកាន់តែជាក់ស្ដែងពីមួយថ្ងៃទៅមួយថ្ងៃ។ នាយករដ្ឋមន្ត្រី Elio Di Rupo បានសង្កត់ធ្ងន់ថា​បែលហ្សីកគោរពតួនាទីរបស់ វៀតណាមក្នុង​អាស៊ាន ពិសេសគឺតួនាទីសម្របសម្រួលទំនាក់ទំនងអាស៊ាន- EU និងសង្ឃឹមថា វៀតណាមនឹងក្លាយទៅជាកត្តាជំរុញទំនាក់ទំនងរវាង បែលហ្សីក-អាស៊ាននិ​យាយ​ដោយឡែកនិង EU-អាស៊ាននិយាយរួម។​ រីឯ អគ្គលេខា Nguyen Phu Trong បាន​អះអាងថា​វៀតណាមវាយតំលៃខ្ពស់ តួនាទីរបស់ប៊ែលហ្សីកនៅទ្វិបអឺរុបនិងលើ​សកលលោក ចាត់ទុកប៊ែលហ្សីក ជាដៃគូសំខាន់ ជាស្ពានតភ្ជាប់ឲ្យការអភិវឌ្ឍន៍​ទំនាក់ទំនងរបស់វៀតណាម ជាមួយ EU និងប្រទេសអឺរ៉ុបផ្សេងៗ។         ក្រោយពិធីជួបសន្ទនា​ អគ្គលេខា Nguyen Phu Trong និង​នាយករដ្ឋមន្ត្រី​ ប៊ែលហ្សីក Elio Di Rupo បានធ្វើក្សិណសាក្សីពិធីចុះហត្ថលេខាលើឯកសារជា​លាយល័ក្ខអក្សរសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ អគ្គលេខា Nguyen Phu Trong បានជួបសន្ទនាជាមួយប្រធានគណៈកម្មាធិការអឺរុប Jose Manuel Barroso។         មុននោះនាថ្ងៃទី១៧មករាក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅ ព្រះរាជាណចក្រ​បែលហ្សីកនិងសហភាពអឺរុបនៅរដ្ឋធានី Brussel បែលហ្សីក អគ្គលេខាបក្ស​កុម្មុនីស្តវៀតណាមលោក Nguyen Phu Trong បានជួបសន្ទនាជា មួយប្រធានក្រុម​ប្រឹក្សាអឺរុប Herman Van Rompuy។ ភាគីទាំងពីរបានឯកភាព បណ្ដាវិធានការ​ជំរុញ​ទំនាក់ទំនងរវាងវៀតណាមនិង EU ក្នុងរយៈពេលខាង មុខ។ នោះគឺបន្ត​បង្កើន​ការជួបសន្ទនា​និងផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ពិសេសគឺគណៈ​ប្រតិភូ​ជាន់ខ្ពស់ សំដៅបង្កកំលាំងចលករអភិវឌ្ឍន៍ទំនាក់ទំនង ដៃគូនិង​សហប្រតិបត្តិការ (PCA) ឆាប់ចូលជាធរមាន ជំរុញការចរចារកិច្ចព្រម ព្រៀង​ពាណិជ្ជកម្ម​សេរី (FTA) វៀតណាម-EU ជាដើម។         ប្រធានក្រុមប្រឹក្សាអឺរុប Herman Van Rompuy បានវាយតំលៃខ្ពស់តួនាទី​របស់ ​វៀតណាម គោលនយោបាយផ្លាស់ប្តូថ្មីរបស់វៀតណាមនិងរាល់សមិទ្ធិ​សំខាន់​ដែលវៀតណាមទទួលបានក្នុងប៉ុន្មានឆ្នាំកន្លងទៅ។ ប្រធាន Herman Van Rompuy ក៏សង្កត់ធ្ងន់ទៅលើសារៈសំខាន់របស់ទំនាក់ទំនងរវាង EU និងអាស៊ន អះអាង EU គាំទ្រការខំប្រឹងប្រែងកសាងដំបន់អាស៊ី-អាគ្នេយ៍សន្តិភាពស្ថិរភាព​ សហប្រតិបត្តិការនិងមិត្តភាព គាំទ្រដោះស្រាយជំលោះដោយសន្តិវិធីលើ មូលដ្ឋាន​ច្បាប់អន្តរជាតិនិងទទួលបានក្រមសិលធម៍នៅសមុទ្រខាងកើត (COC) យ៉ាងឆាប់​រហ័ស។         មុននោះអគ្គលេខា Nguyen Phu Trong បានជួបសន្ទនាជាមួយប្រធាន​គណៈ​ កម្មាធិការអឺរុប Jose Manuel Barroso។ ប្រធានគណៈកម្មាធិការអឺរុប Jose Manuel Barroso បានសង្កត់ធ្ងន់ថា​គណៈកម្មាធិការអឺរុបគោរពនិងវាយតំលៃ​ខ្ពស់​ទំនាក់ ទំនងជាមួយវៀតណាមជាមួយតួនាទីជាប្រទេសអភិវឌ្ឍន៍សកម្មនិង​កាន់តែមាន​តួនាទីសំខាន់ពីមួយថ្ងៃទៅមួយថ្ងៃក្នុងដំបន់អាស៊ី-អាគ្នេយ៍៕៕

More