ការចរចារអំពី Brexit រវាងអង់គ្លេសនិង EU មិនអាចប្រព្រឹត្តទៅមុនខែមិថុនាទេ
16/03/2017 08:10
(VOVworld) – តាមប្រភពព័ត៌មានការទូត នាថ្ងៃទី ១៥ មិនា បានឲ្យដឹងថា៖ ការចរចារស្តីអំពីការចាកចេញពី សហភាពអឺរ៉ុប (EU) របស់អង់គ្លេសឬហៅថា Brexit មិន អាចប្រព្រឹត្តទៅបានមុនខែមិថុនាទេដោយសារនាយក រដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May គ្រោងនឹងចាប់ ផ្តើមមាត្រា ៥០ នៃសន្ធិសញ្ញា ទីក្រុង Lisbon នាសប្តាហ៍ ចុងក្រោយខែមិនា។

ការចរចារអំពី Brexit រវាងអង់គ្លេសនិង EU មិនអាចប្រព្រឹត្តទៅមុនខែមិថុនាទេ (VNA) (VOVworld) – តាមប្រភពព័ត៌មានការទូត នាថ្ងៃទី ១៥ មិនា បានឲ្យដឹងថា៖ ការចរចារស្តីអំពីការចាកចេញពីសហភាពអឺរ៉ុប (EU) របស់អង់គ្លេសឬហៅថា Brexit មិនអាចប្រព្រឹត្តទៅបានមុនខែមិថុនាទេដោយសារនាយករដ្ឋមន្ត្រីអង់ គ្លេស លោកស្រី Theresa May គ្រោងនឹងចាប់ផ្តើមមាត្រា ៥០ នៃសន្ធិសញ្ញា ទីក្រុង Lisbon នាសប្តាហ៍ចុងក្រោយខែមិនា។ តាមផែនការ បន្ទាប់ពីការ អនុវត្ត មាត្រា ៥០ នាយករដ្ឋមន្ត្រីអង់គ្លេសនឹងផ្ញើរសំបុត្រជូនដំណឹងជាផ្លូវ ការដល់ប្រធានក្រុមប្រឹក្សាអឺរ៉ុប។ ក្រុមប្រឹក្សាអឺរ៉ុបនឹងដំណើរកិច្ចប្រជុំដើម្បី ឯកភាពអំពីគោលការណ៍នៃការចរចារស្តីពី Brexit។ នាគ្រាដំនូង ក្រុមប្រឹក្សា អឺរ៉ុបមានផែនការរៀបចំកិច្ចប្រជុំនាខែមេសា ប៉ុន្តែ អង់គ្លេសបានប្រកាសអំពី Brexit នាចុងខែមិនា ដោយហេតុនេះ កិច្ចប្រជុំត្រូវបានផ្អាកដល់ខែឧសភា។ ការផ្អាកដំណើរការចរចារស្តីពីបញ្ហា Brexit រវាងអង់គ្លេសនិង EU នឹងកាត់បន្ថយ ពេលវេលាចរចារអំពីកិច្ច ព្រមព្រៀងទ្វេភាគីដែលអាចធ្វើឲ្យអង់គ្លេសត្រូវអនុវត្ត ពន្ធចំពោះរាល់មុខទំនិញ នាំចូលពី EU៕
Related





