ការចរចារសន្តិភាពអំពីស៊ីរីធ្លាក់ក្នុងសភាពទាល់ច្រក
13/02/2014 09:06
(VOVworld) – ថ្ងៃធ្វើការទី ៣ របស់វង់ចរចារលើកទី ២ អំពីសន្តិភាពនៅស៊ីរីក្នុងក្របខ័ណ្ឌសន្និសីទទីក្រុង Geneva លើកទី ២ បានធ្លាក់ក្នុងសភាពទាល់ច្រក ខណៈពេលដែល តំណាងនៃរដ្ឋាភិបាលស៊ីរីនិងភាគីប្រឆាំងបានចោទប្រកាន់គ្នា ទៅវិញទៅមកអំពីការរំលោភលើបទឈប់បាញ់។

អនុរដ្ឋមន្ត្រីការបរទេសស៊ីរី (Image: Vietnam+) (VOVworld) – ថ្ងៃធ្វើការទី ៣ របស់វង់ចរចារលើកទី ២ អំពីសន្តិភាពនៅស៊ីរីក្នុងក្របខ័ណ្ឌសន្និសីទទីក្រុង Geneva លើកទី ២ បានធ្លាក់ក្នុងសភាពទាល់ច្រក ខណៈពេលដែល តំណាងនៃរដ្ឋាភិបាលស៊ីរីនិងភាគីប្រឆាំងបានចោទប្រកាន់គ្នា ទៅវិញទៅមកអំពីការរំលោភលើបទឈប់បាញ់។ តំណាងនៃរដ្ឋាភិបាលស៊ីរីបាន នាំចេញឯកសារដែលចោទប្រកាន់បណ្ដាជនប្រដាប់អាវុធនៃភាគីប្រឆាំងបានវាយ ប្រហារទៅលើភូមិមួយភាគកណ្ដាលតំបន់ Hama ស៊ីរី។ ជនស៊ីវិលជាច្រើននាក់ ត្រូវស្លាប់ក្នុងការវាយប្រហារនេះ។ ក្នុងពេលនោះ ប្រភាគីប្រឆាំងបាននាំចេញរបាយការណ៍មួយស្តីពីអំពើហឹង្សាឧក្រិដកម្មប្រឆាំងមនុស្សលោកនិងភេវរកម្មរដ្ឋ របស់រដ្ឋអំណាច។ ក្រៅពីនោះ ភាគីទាំង ២ នៅមានការខ្វែងគំនិតដ៏ជ្រាលជ្រៅ ជុំវិញការបង្កើតរដ្ឋាភិបាលអន្តរកាលមួយ៕
Related





