VOV WorldVOV World
ការចរចារវិទ្យាសាស្ត្ររយៈពេល៧០ឆ្នាំវណ្ណកម្ម “ទិលានុលេខក្នុងពន្ធនាគារ”
06/09/2013 11:58
VOV-៧០ឆ្នាំវណ្ណកម្ម “ទិលានុលេខ​ក្នុងពន្ធនាគារ” របស់លោកប្រធានហូជីមិញ។
ការចរចារវិទ្យាសាស្ត្ររយៈពេល៧០ឆ្នាំវណ្ណកម្ម “ទិលានុលេខក្នុងពន្ធនាគារ”
៧០ឆ្នាំវណ្ណកម្ម “ទិលានុលេខក្នុងពន្ធនាគារ” របស់លោកប្រធានហូជីមិញ។ (vov)         VOV-នាព្រឹកថ្ងៃទី៦កញ្ញានៅទីក្រុងហាណូយ គណៈកម្មាធិការឃោសនា អប់រំ​មជ្ឈឹម​បានសហការជាមួយក្រសួងវប្បធម៍កីឡានិងទេសចរណ៍វៀតណាម និង​ស្ថាប័ន​មួយចំនួនរៀបចំការចរចារវិទ្យាសាស្ត្ររយៈពេល៧០ឆ្នាំវណ្ណកម្ម “ទិលានុលេខ​ក្នុងពន្ធនាគារ” របស់លោកប្រធានហូជីមិញ។ បទអន្តរាគមន៍ជាង ​៣០​បាន​អះអាងនូវតំលៃដ៏ធំធេងអំពីខ្លឹមសារសតិអារម្មណ៍សិល្បៈភាសាចរិត​លក្ខណៈមនុស្សសាស្ត្រនិងកំលាំងរស់អមតៈរបស់ក្រមកំណាព្យ “ទិលានុលេខ​ ក្នុង​ពន្ធនាគារ”។ ថ្លែងមតិនៅទីនេះ លោក Dinh The Huynh សមាជិក​ការិយាល័យ​ នយោបាយ លេខាមជ្ឈឹមបក្ស ប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈឹម​ស្នើរ​ បណ្ដា​អ្នកអក្សរសាស្ត្រ អ្នកស្រាវជ្រាវ អ្នកពិគ្រោះបន្តធ្វើឲ្យច្បាស់ជាងទៀតរាល់ តំលៃ​ដ៏​ធំធេងអំពីសតិអារម្មណ៍សិល្បៈរបស់វណ្ណកម្ម។​ តាមរយៈនោះ បន្តគាំទ្រ ជនគ្រប់រូប​អនុវត្តសារាចរន៍លេខ០៣របស់ការិយាល័យនយោបាយនីតិកាលទី១១ អំពីការបន្តជំរុញការរៀនសូត្រនិងធ្វើតាមគំរូសីលធម៍លោកប្រធានហូជីមិញ៕