VOV WorldVOV World
ការទាក់ទាញ FDI ពី “បរិមាណ” ទៅ “គុណភាព” ដើម្បីបង្កើនតម្លៃក្នុងស្រុក
03/01/2026 07:22
(VOVWORLD) - នាពេលថ្មីៗនេះ ការវិនិយោគផ្ទាល់ពីបរទេស (FDI) បានក្លាយជាផ្នែកមួយដ៏សំខាន់នៃសេដ្ឋកិច្ចវៀតណាម ដែលរួមចំណែកជំរុញកំណើន ការនាំចេញ និងការធ្វើសមាហរណកម្មអន្តរជាតិ។
ការទាក់ទាញ FDI ពី “បរិមាណ” ទៅ “គុណភាព” ដើម្បីបង្កើនតម្លៃក្នុងស្រុក
រូបភាព៖ baodautu.vn បច្ចុប្បន្ន វិស័យ FDI បានជួយវៀតណាមឱ្យចូលរួមកាន់តែស៊ីជម្រៅនៅក្នុងខ្សែសង្វាក់តម្លៃសកល ដោយរួមចំណែកយ៉ាងសំខាន់ដល់ GDP ចំណូលថវិកា និងបង្កើតការងារធ្វើ។ ជាពិសេស ក្នុងដំណាក់កាលឆ្នាំ ២០២១-២០២៥ ទុនវិនិយោគផ្ទាល់ពីបរទេសសរុបមានចំនួនជាង ១៥៨ ពាន់លានដុល្លារ លើសពីគោលដៅ ១០០-១៥០ ពាន់លានដុល្លារ។ ទោះជាយ៉ាងណាក៏ដោយ សមាមាត្រ FDI ក្នុងការវិនិយោគសង្គមសរុបមាននិន្នាការថយចុះ; ការរីករាលដាលនៃបច្ចេកវិទ្យានិងសមត្ថភាពឧស្សាហកម្មក្នុងស្រុកនៅមានកម្រិត; ហើយសេដ្ឋកិច្ចនៅតែពឹងផ្អែកយ៉ាងខ្លាំងទៅលើវិស័យ FDI ក្នុងផ្នែកសំខាន់ៗមួយចំនួន។ តម្រូវការនាពេលខាងមុខ គឺផ្លាស់ប្តូរយ៉ាងខ្លាំងពីការទាក់ទាញ FDI ដោយផ្អែកលើបរិមាណ ទៅជាការផ្តល់អាទិភាពលើគុណភាព និងសមត្ថភាពរីករាលដាល។ លោក Pham Thanh Binh នាយកមជ្ឈមណ្ឌលជំរុញព័ត៌មានគាំទ្រការវិនិយោគភាគខាងជើង នាយកដ្ឋានវិនិយោគបរទេស ក្រសួងហិរញ្ញវត្ថុ បានចាត់ទុកថា៖ 
TAG
VOV/VOVworld/FDI/ការវិនិយោគ/GDP/សេដ្ឋកិច្ច​/វៀតណាម​