VOV WorldVOV World
ការធ្វើបាតុកម្មកើនឡើងនៅអេហ្ស៊ីប
19/06/2013 11:25
ការធ្វើបាតុកម្ម បានប្រព្រឹត្តទៅនៅទីក្រុងនានានៅ អេហ្ស៊ីប​ក្រោយពីប្រធានាធិបតី Mohamed Morsi ជ្រើស តាំងអភិបាលថ្មីចំនួន១៧រូបដែលក្នុងនោះមានអភិបាល នៃកំលាំងបងប្អូនឥស្លាមចំនួន៧រូប។
ការធ្វើបាតុកម្មកើនឡើងនៅអេហ្ស៊ីប
                   រូបថត​VNA Vovworld-នាថ្ងៃទី១៨មិថុនា ការធ្វើបាតុកម្ម បានប្រព្រឹត្តទៅនៅទីក្រុងនានា នៅអេហ្ស៊ីប​ក្រោយពីប្រធានាធិបតី Mohamed Morsi ជ្រើសតាំងអភិបាលថ្មី ចំនួន១៧រូបដែលក្នុងនោះមានអភិបាលនៃកំលាំងបងប្អូនឥស្លាមចំនួន៧រូប។ការធ្វើបាតុកម្មបានឆាប់រីករាលដាលនៅទីក្រុងជាច្រើននៅ អេហ្ស៊ីប​។ការ ប៉ះទង្គិចរវាងកំលាំងរក្សាសន្តិសុខជាមួយបាតុករបានកើតមានឡើង។ប៉ុលិស បានប្រើចំហាយហិលដើម្បីរំសាយការធ្វើបាតុកម្មនៅទីក្រុង​Tanta។ការធ្វើបាតុកម្មនៅប្រព្រឹត្តទៅនៅខាងក្រៅនៃទីស្នាក់ការខេត្ត Fayoun- Monofia និងBeheira៕