ការធ្វើបាតុកម្មនៅថៃបានក្លាយទៅជាអំពើហឹង្សា
01/12/2013 08:45
(VOVworld) – មនុស្សយ៉ាងតិចបំផុតចំនួន ២ នាក់ត្រូវ ស្លាប់និង ៤៥ នាក់រងរបួសក្នុងបណ្ដាការប៉ះទង្កិចរវាង ភាគីបាតុករប្រឆាំងរដ្ឋាភិបាលថៃនិងភាគីគាំទ្រនាយក រដ្ឋមន្ត្រីនៃប្រទេសនេះ លោកស្រី Yingluck Shinawatra
.jpg)
បណ្ដាថ្នាក់ដឹកនាំនៃភាគី អាវក្រហមបានសម្រេចបញ្ឈប់រាល់ការធ្វើបាតុកម្ម។ (Image: Vietnam+) (VOVworld) – មនុស្សយ៉ាងតិចបំផុតចំនួន ២ នាក់ត្រូវស្លាប់និង ៤៥ នាក់រងរបួសក្នុង បណ្ដាការប៉ះទង្កិចរវាងភាគីបាតុករប្រឆាំងរដ្ឋាភិបាលថៃនិងភាគីគាំទ្រនាយករដ្ឋមន្ត្រី នៃប្រទេសនេះ លោកស្រី Yingluck Shinawatra ដែលបានកើតមានឡើង នាយប់ថ្ងៃទី ៣០ វិច្ឆិកា នៅរាជធានី បាងកក់។ បន្ទាប់ពីការប៉ះទង្កិចពោល ខាងលើ នាថ្ងៃទី ១ ធ្នូ បណ្ដាថ្នាក់ដឹកនាំនៃភាគីអាវក្រហមបានសម្រេចបញ្ឈប់រាល់ការធ្វើបាតុកម្ម។ ក្នុង សប្តាហ៍កន្ហងមកបណ្ដាបាតុករដែលប្រឆាំងជំទាស់រដ្ឋាភិបាលបានចូលស្ថាប័នមួយ ចំនួនរបស់រដ្ឋាភិបាលនៅបាងកក់ ប៉ុន្តែ កំលាំង ប៉ូលីសគ្មានការរារាំងណាមួយឡើយ។ តាមគំរោង បាតុករនឹងដណ្តើមកាន់កាប់ វិមាននាយករដ្ឋមន្ត្រី ស្ថាប័នប៉ូលីសជាតិ ទីស្នាក់ការនៃប៉ូលីសនៅរាជធានី បាងកក់ ក្រសួងអប់រំ ជាដើម។ បន្ទាប់នោះ បាតុករ នឹងអំពាវនាវឲ្យបុគ្គលិកទាំង ឡាយបញ្ឈប់សកម្មភាព នាថ្ងៃទី ២ ធ្នូ៕
Related






