VOV WorldVOV World
ការធ្វើបាតុកម្មរវាងភាគីគាំទ្រនិងភាគីប្រឆាំងលោកស្រី Park Geun-hye ប្រព្រឹត្តទៅនៅទីក្រុង Seoul
12/03/2017 07:57
(VOVworld) – នាថ្ងៃទី​ ១១ មិនា​ មនុស្សរាប់រយនាក់នៃ ភាគីប្រឆាំងនិងភាគីគាំទ្រ អតីតប្រធានាធិបតីកូរ៉េខាង ត្បូង លោកស្រី Park Geun-hye​ បានធ្វើបាតុកម្មនៅ រដ្ឋធានី Seoul។
ការធ្វើបាតុកម្មរវាងភាគីគាំទ្រនិងភាគីប្រឆាំងលោកស្រី Park Geun-hye ប្រព្រឹត្តទៅនៅទីក្រុង Seoul
ការធ្វើបាតុកម្មរវាងភាគីគាំទ្រនិងភាគីប្រឆាំងលោកស្រី Park Geun-hye ប្រព្រឹត្តទៅនៅទីក្រុង Seoul (VNA) (VOVworld) – នាថ្ងៃទី​ ១១ មិនា​ មនុស្សរាប់រយនាក់នៃភាគីប្រឆាំងនិងភាគីគាំទ្រ អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី Park Geun-hye​ បានធ្វើបាតុកម្មនៅ រដ្ឋធានី Seoul។ ភាគីប្រឆាំងលោកស្រី  Park Geun-hye បានដំណើរការធ្វើបាតុកម្ម លើកទី ២០ និងជាលើកចុងក្រោយនៅទីលាន Gwanghwamun នៅមជ្ឈមណ្ឌាល ទីក្រុង Seoul​ ក្រោយរយៈពេល​ ៥ ខែដំណើរការធ្វើបាតុកម្មជាប្រចាំសប្តាហ៍។ បាតុករ នានាបានអំពាវនាវឲ្យចាប់ឃុំខ្លួនលោកស្រី Park Geun-hye ព្រមទាំង ទាមទាឲ្យ បញ្តេញចេញពីដំណែងចំពោះប្រធានាធិបតីស្តីទី លោក Hwang Kyo-ahn ដែលជា អ្នក បដិសេធព្យាពេលធ្វើការស៊ើបអង្គេតឯករាជ្យចំពោះរឿងអាស្រូវនយោបាយ។  ក្នុងពេល នោះ ភាគីគាំទ្រលោកស្រី Park Geun-hye បានដំណើរការធ្វើបាតុកម្ម នៅវិមាន Deoksu ហើយស្នើឲ្យតុលាការលុបចោលសាលក្រម។ បណ្ដាបាតុករបាន ឲ្យដឹងថា៖ គេនឹងបង្កើតឡើងគណៈបក្សនយោបាយថ្មីមួយសំដៅស្តារឡើងវិញ យុត្តិធម៌ច្បាប់និង ប្រជាធិបតេយ្យ។ មានមនុស្សចំនួន ៧ សែននាក់បានចូល រួមការធ្វើបាតុកម្មលើកនេះ.