VOV WorldVOV World
ការទូតប្រជាជនគឺជាសសរស្តម្ភយុទ្ធសាស្ត្រនៃខឿន​ការទូតដ៏ទូលំទូលាយនិងទំនើប
30/12/2025 11:56
(VOVWORLD) - ការទូតប្រជាជន បានអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវ "អំណាចទន់" ដែលរួមចំណែកដល់ការផ្សព្វផ្សាយរូបភាពនៃប្រទេសវៀតណាមដែលមានសន្តិភាព មានទំនួលខុសត្រូវ និងធ្វើសមាហរណកម្មយ៉ាងសកម្មទៅក្នុងផ្ទាំងគំនូរនៃកិច្ចការបរទេសរបស់ប្រទេសជាតិ។
ការទូតប្រជាជនគឺជាសសរស្តម្ភយុទ្ធសាស្ត្រនៃខឿន​ការទូតដ៏ទូលំទូលាយនិងទំនើប
នៅព្រឹកថ្ងៃទី ៣០ ខែធ្នូ នៅទីក្រុងហាណូយ ក្រសួងការបរទេសបានរៀបចំសន្និសីទបូកសរុបការងារការទូតប្រជាជន ក្នុងឆ្នាំ ២០២៥ ទិសដៅ និងភារកិច្ចសម្រាប់ឆ្នាំ ២០២៦។ របាយការណ៍នៅក្នុងសន្និសីទបានសង្កត់ធ្ងន់ថា ការទូតប្រជាជន ក្នុងឆ្នាំ ២០២៥ នឹងបន្តដើរតួនាទីយ៉ាងសំខាន់ជាសសរស្តម្ភសំខាន់នៃគោលនយោបាយការបរទេស ដោយផ្តល់ការគាំទ្រជាក់ស្តែងដល់គោលនយោបាយការបរទេសរបស់បក្សនិងការទូតរបស់រដ្ឋ ដោយរួមចំណែកបង្កើតបរិយាកាសអន្តរជាតិដ៏សន្តិភាព ស្ថិរភាព និងអំណោយផលសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ ការទូតប្រជាជន បានអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវ "អំណាចទន់" ដែលរួមចំណែកដល់ការផ្សព្វផ្សាយរូបភាពនៃប្រទេសវៀតណាមដែលមានសន្តិភាព មានទំនួលខុសត្រូវ និងធ្វើសមាហរណកម្មយ៉ាងសកម្មទៅក្នុងផ្ទាំងគំនូរនៃកិច្ចការបរទេសរបស់ប្រទេសជាតិ។ លេខាអចិន្ត្រៃយ៍នៃគណៈលេខា  លោក Tran Cam Tu ថ្លែងនៅក្នុងសន្និសីទ។ រូបថត៖ dangcongsan.vn  ថ្លែងនៅទីនេះ លោក Tran Cam Tu សមាជិកការិយាល័យនយោបាយ និងជាលេខាអចិន្ត្រៃយ៍នៃគណៈលេខា បានស្នើឱ្យអនុវត្តន៍យ៉ាងល្អនូងភារកិច្ចមួយចំនួននៅឆ្នាំ ២០២៦ និងរយៈពេលខាងមុខ៖ “
TAG
VOV/VOVworld/ការទូតប្រជាជន/សសរស្តម្ភយុទ្ធសាស្ត្រ/ការទូត