VOV WorldVOV World
ការហាត់សមចុងក្រោយសម្រាប់ការបោះឆ្នោតនៅកោះ Truong Sa ខេត្តខាញ់ហ័រ
14/03/2026 07:26
(VOVWORLD) - ការហាត់សមនេះ ត្រូវបានតំបន់ពិសេស Truong Sa រៀបចំឡើងយ៉ាងយកចិត្តទុកដាក់ ជាមួយនឹងខ្លឹមសារទាំងអស់ដូចដែលបានកំណត់ក្នុងច្បាប់បោះឆ្នោត។
ការហាត់សមចុងក្រោយសម្រាប់ការបោះឆ្នោតនៅកោះ Truong Sa ខេត្តខាញ់ហ័រ
អ្នកបោះឆ្នោតនៅលើកោះ Truong Sa នឹងបោះឆ្នោតជ្រើសតាំងសមាជិកសភា សមាជិកក្រុមប្រឹក្សាប្រជាជនខេត្តខាញ់ហ័រ និងសមាជិកក្រុមប្រឹក្សាប្រជាជនតំបន់ពិសេស។ (រូបថត៖ VOV) នាព្រឹកថ្ងៃទី១៤ ខែមីនា ការហាត់សមចុងក្រោយនៃការងារត្រៀមរៀបចំទាំងអស់សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី១៦ ក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ២០២៦-២០៣១ បានធ្វើឡើងនៅតំបន់បោះឆ្នោតលេខ១៤ នៅលើកោះ Truong Sa (តំបន់ពិសេស Truong Sa)។ ការហាត់សមនេះ ត្រូវបានតំបន់ពិសេស Truong Sa រៀបចំឡើងយ៉ាងយកចិត្តទុកដាក់ ជាមួយនឹងខ្លឹមសារទាំងអស់ដូចដែលបានកំណត់ក្នុងច្បាប់បោះឆ្នោត។ កងកម្លាំងនិងប្រជាជននៅលើកោះបានអនុវត្តន៍នីតិវិធីទទួលអ្នកបោះឆ្នោត ការត្រួតពិនិត្យបញ្ជីឈ្មោះអ្នកបោះឆ្នោត ការណែនាំការបោះឆ្នោត និងធានាសន្តិសុខ សណ្តាប់ធ្នាប់នៅការិយាល័យបោះឆ្នោតផងដែរ។ អ្នកបោះឆ្នោតនៅលើកោះ Truong Sa នឹងចូលរួមក្នុងការបោះឆ្នោតនៅថ្ងៃដដែលជាមួយអ្នកបោះឆ្នោតទូទាំងប្រទេស គឺថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦៕
TAG
VOV/VOVworld/ហាត់សម/កោះ Truong Sa/តំបន់ពិសេស/បោះឆ្នោត/រដ្ឋសភា​