VOV WorldVOV World
ការហ៊ុំព័ទ្ធសេដ្ឋកិច្ចជារបងធំបំផុតក្នុងការប្រក្រតីទំនាក់ទំនងគុយបា-អាមេរិក
29/01/2015 07:19
(VOV)_ប្រធានរដ្ឋគុយបា លោក Raul Castro នាថ្ងៃទី២៨ មករា ​បានអះអាងថា៖ ដំណើរប្រក្រតីទំនាក់ទំនងរវាងគុយបានិងអាមេរិក នឹង​គ្មានអត្ថន័យអ្វី ទាំងអស់ប្រសិនបើវ៉ាស៊ីនតោនបន្តរក្សារបទហ៊ុំព័ទ្ធសេដ្ឋកិច្ច ពាណិជ្ជកម្ម និងហិរញ្ញវត្ថុចំពោះប្រទេសនេះ។
ការហ៊ុំព័ទ្ធសេដ្ឋកិច្ចជារបងធំបំផុតក្នុងការប្រក្រតីទំនាក់ទំនងគុយបា-អាមេរិក
(VOV)_ប្រធានរដ្ឋគុយបា លោក Raul Castro នាថ្ងៃទី២៨ មករា ​បានអះអាងថា៖ ដំ ណើរប្រក្រតីទំនាក់ទំនងរវាងគុយបានិងអាមេរិក នឹង​គ្មានអត្ថន័យអ្វី ទាំងអស់ប្រសិន បើវ៉ាស៊ីនតោនបន្តរក្សារបទហ៊ុំព័ទ្ធសេដ្ឋកិច្ច ពាណិជ្ជកម្ម និងហិរញ្ញវត្ថុចំពោះប្រទេស នេះ។ ទន្ទឹមនឹងនោះ លោកក៏បានចាត់ទុកថា៖នេះគឺជារបងធំបំផុតក្នុងការចរចារលើក នេះរវាងភាគីទាំងពីរ។ ថ្លែងមតិនៅក្នុងពិធីបើកសន្និសីទកំពូលសហគមន៍បណ្ដាប្រ ទេសអាមេរិកឡាទិន ​និង Caribe (CELAC) លើកទី៣ នៅទីក្រុង Belen ( Costa Rica )  ប្រធានរដ្ឋ Raul Castro បានចាត់ទុកការបង្កើតទំនាក់ទំនងការទូត​ឡើង​វិញ ​ជាជំ ហានដំបូងសំរាប់ដំណើកា​រប្រក្រតីទំនាក់ទំនងទ្វេភាគី រវាងអាមេរិក​និងគុយបា ។  ប៉ុន្តែដំណើការនេះមិនអាចដើរទៅមុខបានទេ ប្រសិនបើនៅមានបទហ៊ុំព័ទ្ធឯកតោ ភាគីរបស់រដ្ឋអំណាចវ៉ាស៊ីនតោន និងការទន្ទ្រានកាន់កាប់ដោយខុសច្បាប់របស់កង ទ័ពអាំមេរិក នៅតំបន់ឆ្នេរសមុទ្រ Guantanamo នោះ។ ប្រធានរដ្ឋគុយបា លោក Raul Castro           លោកប្រធាន Raul Castro ទទួលស្គាល់ថានៅមានការខ្វែងគំនិត​រវាងប្រទេស ទាំងពីរ ប៉ុន្តែក៏សង្ឃឹមថា៖ភាគីទាំងពីរ​ស្វែងដំណោះស្រាយ​សំរាប់របងទាំងនេះ តាម រយៈការចរចារប្រកបដោយសមភាព ប្រជាធិប​តេយ្យ និងដើម្បីផលប្រយោជន៍របស់ ភាគីទាំងពីរ៕