VOV WorldVOV World
ការិយាល័យនយោបាយបានធ្វើការជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍យោធាមជ្ឈឹម
04/09/2013 12:15
VOV-បក្សភាគកងទ័ព​បាន​លាតត្រដាងអនុវត្តសេចក្តីសំរេចចិត្តមជ្ឈឹម​លើក​ទី៤នីតិកាលទី១១និងសារាចរណ៍លេខ០៣
ការិយាល័យនយោបាយបានធ្វើការជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍យោធាមជ្ឈឹម
ការិយាល័យនយោបាយបានធ្វើការជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍យោធាមជ្ឈឹម (VOV)         VOV-នាថ្ងៃទី៤កញ្ញានៅទីក្រុងហាណូយ គណៈកម្មាធិការត្រួតពិនិត្យ​កា រិយាល័យ​នយោបាយវៀតណាមបានធ្វើការជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍ ​យោធាមជ្ឈឹមអំពីការ​អនុវត្តសេចក្តីសំរេចចិត្តមជ្ឈឹមលើកទី៤ (នីតិកាលទី១១) ស្ដី​អំពី​បញ្ហាបន្ទាន់មួយចំនួន​ក្នុង​ការកសាងបក្សនាបច្ចុប្បន្ន និងសារាចរណ៍លេខ ០៣​របស់ការិយាល័យនយោបាយ​នីតិកាល​ទី១១ ស្ដីអំពីការបន្តជំរុញការរៀន សូត្រនិងធ្វើតាមគំរូសីលធម៍លោកប្រធាន​ហូជីមិញ។ ថ្លែងមតិនៅពីធីធ្វើការ អគ្គលេខាបក្ស​កុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong ប្រធានគណៈ កម្មាធិការត្រួត​ពិនិត្យ​បាន​វាយតំលៃខ្ពស់បក្សភាគកងទ័ព​បាន​អនុវត្តយ៉ាងម៉ឹងម៉ាត់ វិទ្យាសាស្ត្រ​ប្តូរផ្ដាច់ការលាតត្រដាងអនុវត្តសេចក្តីសំរេចចិត្តមជ្ឈឹម​លើក​ទី៤ នីតិកាលទី១១និងសារាចរណ៍លេខ០៣របស់ការិយាល័យនយោបាយ។         “សូមស្នើរបន្តបញ្ជាណែនាំគណៈកម្មាធិការបក្ស អង្គការបក្សគ្រប់ជាន់ថ្នាក់​ ក្នុង​​បក្ស​ភាគកងទ័ពបន្តជ្រួតជ្រាបនិងលាតត្រដាងអនុវត្តសេចក្តីសំរេចចិត្តមជ្ឈឹម​ លើកទី៤​នីតិកាល​ទី​១១ និងសារាចរណ៍លេខ០៣ធ្វើឲ្យកម្មាភិបាលបក្ខជន​មហាជន ម្នាក់ៗយល់​យ៉ាងជ្រាលជ្រៅអំពីគោលដៅសំណូមពរ។ បង្កើតការប្រែ​ប្រួល​សកម្ម​ អំពីសតិ​អារម្មណ៍ន​យោបាយសីលធម៍របៀបរស់នៅ៕”