ការិយាល័យនយោបាយបក្សកុម្មុយនីសវៀតណាមជួបធ្វើការជាមួយគណៈកម្មាធិការអចិន្ត្រៃបក្សនៃខេត្តThuaThienHue
10/07/2014 11:00
(VOVworld) - នាថ្ងៃទី១០ កក្កដា នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម អគ្គលេខាបក្សកុម្មុយនីសវៀតណាម លោក Nguyen Phu Trong បានធ្វើអធិបតីជំនួបធ្វើការ របស់ការិយាល័យនយោបាយជាមួយគណៈកម្មាធិការ អចិន្ត្រៃបក្សនៃខេត្ត Thua Thien Hue ភាគ កណ្ដាល វៀតណាម។

(VOVworld) - នាថ្ងៃទី១០ កក្កដា នៅរដ្ឋធានីហាណូយប្រទេសវៀតណាម អគ្គលេខា បក្សកុម្មុយនីសវៀតណាមលោក Nguyen Phu Trong បានធ្វើអធិបតីជំនួបធ្វើការរបស់ ការិយាល័យនយោបាយជាមួយគណៈកម្មាធិការអចិន្ត្រៃបក្សនៃខេត្ត Thua Thien Hue ភាគកណ្ដាលវៀតណាម។ លោក Nguyen Phu Trong ថ្លែងមតិនៅជំនួបធ្វើការនេះ នៅជំនួបធ្វើការនេះ លោក Nguyen Phu Trong បានស្នើរឲ្យខេត្តThua Thien Hue ត្រូវផ្លាស់ ប្ដូរត្រិះរិះរបៀបដឹកនាំ សកម្មជាងទៀតក្នុងការទាក់ទាញកម្លាំងដើម្បីធានាឲ្យការអភិវឌ្ឍន៍ យ៉ាងលឿន ចីរភាព និងអនុវត្តបណ្ដាគោលដៅ ភារកិច្ច ដែលបានកំណត់។ស្ដីអំពីការ កសាងខេត្តក្លាយទៅជាទីក្រុងចំណុះមជ្ឈឹម ការិយាល័យនយោបាយបានអះអាងឡើង វិញនូវការផ្ដួចផ្ដើមគំនិតនេះ និងស្នើរឲ្យខេត្តបន្តត្រៀមរៀបចំយ៉ាងហ្មត់ចត់ដើម្បីដាក់ ជូនថ្នាក់មានសមត្ថកិច្ចអនុម័ត្តនាពេលសមស្រប៕
Related







