VOV WorldVOV World
ការជួបប្រាស្រ័យមិត្តភាពអបរអសាទរគណៈប្រតិភូវិទ្យាស្ថានគុយបាមិត្តភាពជាមួយបណ្តាជនជាតិ
08/04/2014 06:43
(VOVworld)-គណៈប្រតិភូវិទ្យាស្ថានគុយបាមិត្តភាព ជាមួយបណ្តាជនជាតិ (ICAP) ដឹកនាំដោយប្រធាន វិទ្យាស្ថាន ICAP លោកស្រី Kenia Serranno Puig
ភាគីទាំងពីរបានសម្តែងទំនាក់ទំនងមិត្តភាពជាពិសេស ​(រូបថតៈ anninhthudo.vn) (VOVworld)-គណៈប្រតិភូវិទ្យាស្ថានគុយបាមិត្តភាព ជាមួយបណ្តាជនជាតិ (ICAP) ដឹកនាំដោយប្រធានវិទ្យាស្ថាន ICAP លោកស្រីKenia Serranno Puig ដែល កំពុងមាន ដំណើរទស្សនកិច្ចនៅវៀតណាមចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី១២មេសាឆ្នាំ ២០១៤។         នាថ្ងៃទី៧មេសា ក្នុងជំនួបសន្ទនាជាមួយតំណាងសម្ព័ន្ធបណ្តាអង្គការមិត្តភាព វៀតណាម សមាគមមិត្តភាពវៀតណាម-គុយបា លោកស្រីKenia Serranno Puig បាន ថ្លែងអំណរគុណចំពោះការដែលវៀតណាមបានលៃទុកចិត្តភក្តីសាមគ្គីភាព ភាព មិត្តភាពដ៏ល្អប្រសើរសម្រាប់គុយបានារយៈពេលកន្លងទៅ ហើយជាថ្មីៗនេះ គឺការ រំលែកទុករបស់បក្ស រដ្ឋនិងប្រជាជនវៀតណាមចំពោះមរណភាពរបស់ វីរៈនារី Moncada Melba Hernandez del Rey ជាយុទ្ធនារីអង់អាចក្លាហាន១រូប របស់បដិវត្តន៍ គុយបា។ លោកស្រីKenia Serranno Puig ក៏ឲ្យដឹងថែមទៀតថា ដំណើរទស្សនកិច្ច វៀតណាមរបស់គណៈប្រតិភូលើកនេះ សំដៅចែករំលែក ព័ត៌មានអំពីស្ថាន ភាពចលនាសាមគ្គីភាពលើពិភពលោក ផ្លាស់ប្តូរជាមួយសម្ព័ន្ធ សមាគមនិង ស្ថាប័នមានសមត្ថកិច្ចរបស់វៀតណាមអំពីបញ្ហាមួយចំនួនក្នុងនោះ មានការងា ត្រៀមរៀបចំឲ្យសន្និសីទលើកទី៧តំបន់អាស៊ីប៉ាស៊ីហ្វិកសាមគី្គជាមួយគុយបា នៅវៀតណាមនាឆ្នាំ២០១៥ខាងមុខ៕

More