ការជួបសំណេះសំណាលផ្លាស់ប្តូរបទពិសោធន៍អន្តរជាតិស្ដីពីការធានារ៉ាប់រងសុខាភិបាលសំរាប់ប្រជាជនទាំងមូល
04/03/2014 10:34
(VOV)_នាព្រឹកថ្ងៃទី ៤ មិនា នៅរដ្ឋធានីហាណូយ (វៀតណាម)គណៈកម្មាធិការបណ្ដាបញ្ហាសង្គមកិច្ចនៃរដ្ឋសភាវៀតណាម បានរួមសហការជាមួយអង្គការសុខាភិបាលពិភពលោក បានរៀបចំ ការជួបសំណេះសំណាលផ្លាស់ប្តូរបទពិសោធន៍អន្តរជាតិស្ដីពីការធានារ៉ាប់រងសុខាភិបាលសំរាប់ប្រជាជនទាំងមូល។

ធានារ៉ាប់រង់សុខាភិបាលសំរាប់ប្រជាជនទាំងមូល ជាសរសរមួយក្នុងចំណោមសរសរស្នូលនៃគោលនយោបាយសុខុមាលភាពសង្គម (TTXVN) (VOV)_នាព្រឹកថ្ងៃទី ៤ មិនា នៅរដ្ឋធានីហាណូយ (វៀតណាម)គណៈកម្មាធិការបណ្ដាបញ្ហាសង្គមកិច្ចនៃរដ្ឋសភាវៀតណាម បានរួមសហការជាមួយអង្គការសុខា ភិបាលពិភពលោក បានរៀបចំ ការជួបសំណេះសំណាលផ្លាស់ប្តូរបទពិសោធន៍ អន្តរជាតិស្ដីពីការធានារ៉ាប់រងសុខាភិបាលសំរាប់ប្រជាជនទាំងមូល។ ប្រធាន គណៈកម្មាធិការបណ្ដាបញ្ហាសង្គមកិច្ចនៃរដ្ឋសភាវៀតណាម លោកស្រី Truong Thi Mai បានធ្វើអធិបតីកិច្ចប្រជុំ។ ថ្លែងមតិនៅទីនេះ លោកស្រីTruong Thi Mai បានសង្កត់ធ្ងន់ថា៖បញ្ហាធានារ៉ាប់រង់សុខាភិបាលសំរាប់ប្រជាជនទាំងមូល ជា សរសរមួយក្នុងចំណោមសរសរស្នូលនៃគោលនយោបាយសុខុមាលភាពសង្គម និងជាយន្តការហិរញ្ញវត្ថុមួយ ដែលរួមចំណែកកសាងខឿនសុខាភិបាលមួយប្រកប ដោយសមភាព និងប្រសិទ្ធិភាព។ លោកស្រី Truong Thi Mai បានថ្លែងថា៖ “ វៀតណាមមានការបោះជំហានវែង១ក្នុងដំណើការអនុវត្តគោលនយោបាយ ធានារ៉ាប់រង់សុខាភិបាល។ ច្បាប់ធានារ៉ាប់រង់សុខាភិបាលចូលជាធរ មានចាប់ពី ឆ្នាំ២០០៩មក និងដល់ខែឧសភាឆ្នាំ២០១៤ខាងមុខនេះ រដ្ឋសភាវៀតណាមនឹង ពិនិត្យមើល និងអនុម័តសេចក្ដីព្រាងធ្វើវិសោធនកម្ម ច្បាប់នេះ ព្រមទាំងបាន សម្រេចការកសាងដំណើការអនុវត្តការធានារ៉ាប់រង់សុខាភិបាលសំរាប់ប្រជាជន ទាំងមូល។ ប៉ុន្តែ វៀតណាមនៅប្រឈមមុខការលំបាកជាច្រើន ជាពិសេសការផ្តល់សេវាកម្មនិងកំរិតរួមវិភាគទាន…។ល៕”
Related





