ការខំប្រឹងប្រែងដោះស្រាយវិបត្តិនៅអ៊ុយក្រែន
03/01/2015 23:20
(VOVworld) – នាថ្ងៃទី ២ មករា រដ្ឋមន្ត្រីការបរទេសរបស់ អាល្លឺម៉ង់រុស្ស៊ីបារាំងនិងអ៊ុយក្រែនបានដំណើការចរចារ តាមទូរស័ព្ទចតុភាគីដើម្បីពិភាក្សាអំពីការដោះស្រាយ សន្តិភាពសំរាប់ស្ថានភាពនៅតំបន់ខាងកើតអ៊ុយក្រែន។

រដ្ឋមន្ត្រីការបរទេសនៃប្រទេសចំនួន ៤ ពិភាក្សាអំពីបញ្ហានីអ៊ុយក្រែន (Image: VNA) (VOVworld) – នាថ្ងៃទី ២ មករា រដ្ឋមន្ត្រីការបរទេសរបស់អាល្លឺម៉ង់រុស្ស៊ីបារាំងនិង អ៊ុយក្រែនបានដំណើការចរចារតាមទូរស័ព្ទចតុភាគីដើម្បីពិភាក្សាអំពីការដោះស្រាយ សន្តិភាពសំរាប់ស្ថានភាពនៅតំបន់ខាងកើតអ៊ុយក្រែន។ បញ្ហាស្នូលក្នុងការចរចារលើក នេះគឺការបោះជំហានជាបន្តសំដៅអនុវត្តកិច្ចព្រមព្រៀងទីក្រុង Minsk ។ បណ្ដារដ្ឋមន្ត្រី ការបរទេសបានឯកភាពដំណើការចរចារជាមួយក្រុមបេសកម្មពិសេសទទួលបន្ទុក បញ្ហានៅអ៊ុយក្រែនមុនកាលកំណត់ ព្រមទាំង ខំប្រឹងប្រែងស្វែងរកវិធានការសន្តិភាព សំរាប់វិបត្តិនៅប្រទេសអឺរ៉ុបខាងកើតនេះ។ មុននោះ នាថ្ងៃទី ២៩ ធ្នូ ប្រធានាធិបតី អ៊ុយក្រែន លោក Petro Poroshenko បានប្រកាសថា៖ លោកអាចដំណើរជំនួប “ក្រុម Normandie” ដោយមានការចូលរួមរបស់រុស្ស៊ី បារាំង និងអាល្លឹម៉ង់ នាថ្ងៃទី ១៥ មករា ខាងមុខនៅរដ្ឋធានី Astana របស់ Kazakhstan ដើម្បីបន្តការចរចារដោះស្រាយបញ្ហា នៅប្រទេសនេះ៕
Related





