VOV WorldVOV World
ការលើកកំពស់សិទ្ធិធ្វើសេដ្ឋកិច្ចសំរាប់នារីគឺជាអាទិភាពជួរមុខរបស់វៀតណាម
14/03/2017 07:14
(VOVworld) – ថ្លែងមតិនៅពិធីបើកសម័យប្រជុំប្រចាំឆ្នាំ លើកទី ៦១ នៃ គណៈកម្មាធិការ អ.ស.ប. ទទួលបន្ទុកឋានៈ របស់នារីដែលកំពុងប្រព្រឹត្តទៅនៅ អាមេរិក រដ្ឋមន្ត្រីក្រសួង ការងារយុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម លោក Dao Ngoc Dung បានសង្កត់ធ្ងន់ទៅលើការលើកកំពស់សិទ្ធិធ្វើ សេដ្ឋកិច្ចសំរាប់នារីគឺជា អាទិភាពជួរមុខមួយរបស់វៀតណាម។
ការលើកកំពស់សិទ្ធិធ្វើសេដ្ឋកិច្ចសំរាប់នារីគឺជាអាទិភាពជួរមុខរបស់វៀតណាម
ការលើកកំពស់សិទ្ធិធ្វើសេដ្ឋកិច្ចសំរាប់នារីគឺជាអាទិភាពជួរមុខរបស់វៀតណាម (VNA) (VOVworld) – ថ្លែងមតិនៅពិធីបើកសម័យប្រជុំប្រចាំឆ្នាំលើកទី ៦១ នៃ គណៈកម្មាធិការ អ.ស.ប. ទទួលបន្ទុកឋានៈរបស់នារីដែលកំពុងប្រព្រឹត្តទៅ នៅ អាមេរិក រដ្ឋមន្ត្រីក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម  លោក Dao Ngoc Dung បានសង្កត់ធ្ងន់ទៅលើការលើកកំពស់សិទ្ធិធ្វើសេដ្ឋកិច្ច សំរាប់នារីគឺជា អាទិភាពជួរមុខមួយរបស់វៀតណាម។ ដោយមានការខំប្រឹង ប្រែងរបស់​វៀតណាមនិងកិច្ចសហប្រតិបត្តិការជំនួយឧបត្ថម្ភប្រកបដោយ ប្រសិទ្ធភាពរបស់ បណ្ដាដៃគូនិងអង្គការរបស់ អ.ស.ប. វៀតណាមបានអនុវត្ត គោលដៅសហសវត្ស អំពីសមភាពភេទ។ វៀតណាមជានិច្ចកាលបង្កលក្ខណៈ ងាយស្រួលសំរាប់ការ អភិវឌ្ឍន៍របស់នារី។ ប្រការនេះរួមចំណែកលើកកំពស់ តួនាទីឋានៈនិងសិទ្ធិរបស់ នារីវៀតណាម។ ក្នុងកាលៈទេសៈនោះ ដោយមាន ការប្តេជ្ញាចិត្តអនុវត្តគោលដៅ សហសវត្ស រដ្ឋាភិបាលវៀតណាមកំពុងនាំចេញ វិធានការជួយឧបត្ថម្ភនារី ទាក់ទងជាមួយវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាខ្ពស់ ។ល។  សម័យប្រជុំពោលខាងលើ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៣ ដល់ទី ២៤ មិនា ដោយ ប្រធានបទ «ការបង្កើនសិទ្ធិធ្វើ សេដ្ឋកិច្ចរបស់នារីក្នុងបំរ៉ែបំរួលស្ថានភាពការ ងារធ្វើ»។ រដ្ឋមន្ត្រី Dao Ngoc Dung​បានចូលរួមវេទិកាស្តីពីការបង្កើនតួនាទី របស់នារីក្នុងកសិកម្មនិងជនបទនៅវៀត ណាម ពិធីប្រកាសការផ្តើមគំនិត អំពីទសវត្សកសិកម្មតាមបែកគ្រួសារនិងសិក្ខសាលា «ដោះស្រាយបញ្ហាអ សមភាពភេទនៅវៀតណាម» ទៀតផង៕