VOV WorldVOV World
ការងារធ្វើឥតបង់ថ្លៃសំរាប់ពលករនៅទីក្រុងហាណូយ
11/02/2016 09:18
(VOVworld) - ក្នុងឆ្នាំ២០១៦ មជ្ឈមណ្ឌលឧទ្ទេសនាម ការងារធ្វើក្រុងហាណូយ នឹងបង្កើនការតភ្ជាប់ជាមួយ អង្គភាពអាជីវកម្មជាច្រើន សំដៅបង្កើតបន្ថែមការងារ ធ្វើឥតបង់ថ្លៃរាប់ពាន់ សំរាប់ពលករ។
ការងារធ្វើឥតបង់ថ្លៃសំរាប់ពលករនៅទីក្រុងហាណូយ
ពិគ្រោះយោបល់ការងារធ្វើសំរាប់ពលករ (VOVworld) - ក្នុងឆ្នាំ២០១៦ មជ្ឈមណ្ឌលឧទ្ទេសនាមការងារធ្វើក្រុងហាណូយ នឹង បង្កើនការតភ្ជាប់ជាមួយអង្គភាពអាជីវកម្មជាច្រើន សំដៅបង្កើតបន្ថែមការងារធ្វើឥត បង់ថ្លៃរាប់ពាន់ សំរាប់ពលករ។ជាក់ស្ដែង មជ្ឈមណ្ឌលនេះនឹងរៀបចំ វគ្គឧទ្ទេសនាម ការងារធ្វើជាង១០០វគ្គនៅខ័ណ្ឌ ស្រុកនានាដែលមានទីផ្សារពលករ អភិវឌ្ឍន៍។ លោកស្រី Vu Thi Thanh Lieu នាយិការងមជ្ឈមណ្ឌលឧទ្ទេសនាមការងារ ធ្វើក្រុង ហាណូយ បានឲ្យដឹងថា៖ “យើងខ្ញុំនឹងជំរុញខ្លាំងថែមទៀតនូវការងារពិគ្រោះយោបល់សំរាប់ពលករនៅវគ្គ ឧទ្ទេសនាមការងារធ្វើនោះ តាមដានពលកររហូតដល់គេមានការងារធ្វើ។ព្រមទាំង ជួយឧបត្ថម្ភអង្គភាពអាជីវកម្មជ្រើសពលករផងដែរ ធ្វើយ៉ាងម៉េចដើម្បីអង្គភាព អាជីវកម្មជ្រើសរើសបាននូវពលករ នាំមកនូវលទ្ធផលល្អបំផុតសំរាប់ទាំងអង្គភាព  អាជីវកម្មផងនិងពលករទៀតផង”៕