VOV WorldVOV World
ការងារឃោសនាអប់រំ និងចលនាមហាជនបានបង្ហាញយ៉ាងច្បាស់ពីតួនាទីក្នុងការពង្រីកប្រជាធិបតេយ្យនិងកម្លាំងមហាសាមគ្គីជាតិទាំងមូល
19/12/2025 10:42
(VOVWORLD) - នេះជាការអះអាងរបស់លោកអគ្គលេខាបក្ស តូ ឡឹម នៅក្នុងសន្និសីទទូទាំង ប្រទេស បូកសរុបការងារឃោសនាអប់រំ និងចលនាមហាជនក្នុងឆ្នាំ ២០២៥ និងដាក់ ពង្រាយភារកិច្ចសម្រាប់ឆ្នាំ ២០២៦ ដែលបានធ្វើឡើងនាព្រឹកថ្ងៃទី ១៩ ខែធ្នូ នៅទីក្រុង ហាណូយ។
ការងារឃោសនាអប់រំ និងចលនាមហាជនបានបង្ហាញយ៉ាងច្បាស់ពីតួនាទីក្នុងការពង្រីកប្រជាធិបតេយ្យនិងកម្លាំងមហាសាមគ្គីជាតិទាំងមូល
ទិដ្ឋភាពនៅសន្និសីទ។ (រូបថត៖ VOV) អញ្ជើញវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលវិស័យឃោសនាអប់រំ និងចលនា មហាជន សម្រេចបានក្នុងរយៈពេលកន្លងមក លោកអគ្គលេខាបក្ស តូ ឡឹម បានចង្អុល បង្ហាញយ៉ាងច្បាស់ថា បច្ចុប្បន្ននេះប្រព័ន្ធនយោបាយទាំងមូលកំពុងត្រៀម លក្ខខណ្ឌទាំងអស់យ៉ាងសកម្ម សម្រាប់ការរៀបចំមហាសន្និបាតលើកទី ១៤ របស់ បក្ស។ ការងារឃោសនាអប់រំ និងចលនាមហាជនរបស់បក្ស ត្រូវតែច្បាមជាប់ស្ថាន ភាពជាក់ស្ដែង និងជីវភាពរស់នៅរបស់ប្រជាជន រួមទាំងមតិសាធារណៈ។ ហេតុដូច្នេះ បើយោងតាមលោកអគ្គលេខាបក្ស ការងារព័ត៌មាន និងឃោសនានៅលើប្រព័ន្ធសារ ព័ត៌មាន និងវេទិកាឌីជីថលនានា ត្រូវតែផ្លាស់ប្ដូរថ្មីយ៉ាងទូលំទូលាយ ហើយត្រូវតែ បន្តរក្សាបាន «ភាពម្ចាស់ការក្នុងការដឹកនាំ»។ លោកអគ្គលេខាបក្ស តូ ឡឹម បានសង្កត់ធ្ងន់ថា៖ លោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញថ្លែងមតិដឹកនាំសន្និសីទ។ (រូបថត៖ VOV) “ចាំបាច់ត្រូវក្ដាប់ជាប់និងធានាការអនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យាក្នុងការងារ។ ខ្ញុំឃើញថា ការងារអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងវិស័យសារព័ត៌មានគឺល្អ គួរសម ប៉ុន្តែនៅតែមានការងារជាច្រើនដែលយើងត្រូវតែធ្វើ។ ប្រសិនបើយើងមិន ផ្លាស់ប្តូរឌីជីថលទេ យើងនឹងបាត់បង់តួនាទីសំខាន់របស់សារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ”។ លោកអគ្គលេខាបក្ស តូ ឡឹម ក៏បានតម្រូវឱ្យផ្នែកឃោសនាអប់រំ និងចលនា មហាជន អនុវត្តន៍ការផ្សព្វផ្សាយអំពីព្រឹត្តិការណ៍សំខាន់ៗប្រកបដោយប្រសិទ្ធភាព ត្រៀមរៀបចំសម្រាប់មហាសន្និបាតបក្សលើកទី ១៤ ដោយមានរបៀបរៀយរយ។ ក្នុងពេលជាមួយគ្នានេះ ត្រូវតែផ្តោតសំខាន់យ៉ាងខ្លាំងទៅលើមូលដ្ឋាន ដោយពិតជា "គោរពប្រជាជន ជិតស្និទ្ធនឹងប្រជាជន យល់ពីប្រជាជន រៀនពីប្រជាជន និងទទួល ខុសត្រូវចំពោះប្រជាជន"៕
TAG
VOV/VOVworld/អគ្គលេខាបក្ស/តូ ឡឹម/វៀតណាម/ឃោសនាអប់រំ/ចលនាមហាជន