ការបោះឆ្នោតនៅថ្ងៃទី១៥ ខែមីនា គឺជាជំហានដ៏សំខាន់នាំវៀតណាមរឹងមាំបោះជំហានឈានចូលយុគសម័យអភិវឌ្ឍន៍ថ្មី
13/03/2026 07:34
(VOVWORLD) - ការបោះឆ្នោតរដ្ឋសភានីតិកាលទី១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិ ២០២៦-២០៣១ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែមីនា គឺជាជំហានដ៏សំខាន់សំដៅសម្រេចគោលដៅយុទ្ធសាស្ត្រ នៃមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម ដែលនាំវៀតណាមបោះជំហានយ៉ាងរឹងមាំ ចូលយុគសម័យអភិវឌ្ឍន៍ថ្មី។

ឯកអគ្គរដ្ឋទូតគុយបា Rogelio Polanco Fuentes ឆ្លើយបទសម្ភាសន៍របស់ទីភ្នាក់ងារសារព័ត៌មានវៀតណាម (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម) នេះជាការបញ្ជាក់របស់ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសគុយបា ប្រចាំនៅវៀតណាម លោក Rogelio Polanco Fuentes ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មានទីភ្នាក់ងារ សារព័ត៌មានវៀតណាម នៅចំពោះមុខព្រឹត្តិការណ៍នយោបាយដ៏សំខាន់របស់វៀតណាម ដែលនឹងប្រារព្ធឡើងនៅចុងសប្តាហ៍នេះ។ លោកឯកអគ្គរដ្ឋទូត Rogelio Polanco Fuentes បានសម្តែងការចាប់អារម្មណ៍ចំពោះដំណើរការត្រៀមរៀបចំយ៉ាងល្អិតល្អន់ ជាពិសេស ការពិគ្រោះយោបល់ជាសាធារណៈយ៉ាងទូលំទូលាយ ការងាររៀបចំកម្មាភិបាលយ៉ាងយកចិត្តទុកដាក់។ លោកឯកអគ្គរដ្ឋទូតក៏បានសង្កត់ធ្ងន់ផងដែរថា ការបោះឆ្នោតនាពេលខាងមុខនេះ គឺជាជំហានដ៏សំខាន់មួយដើម្បីពង្រឹងប្រព័ន្ធនយោបាយប្រជាធិបតេយ្យ និងបង្កើនសមត្ថភាពភាពជាអ្នកដឹកនាំនៅក្នុងយុគសម័យថ្មី។ លោកឯកអគ្គរដ្ឋទូតសង្ឃឹមថា បន្ទាប់ពី ស្ថាប័នជាប់ឆ្នោតថ្មីត្រូវបានបង្កើតឡើង រដ្ឋសភានីតិកាលទី ១៦ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការអនុវត្តការទម្លាយយុទ្ធសាស្ត្រទាំងបី ដែលមហា សន្និបាតលើកទី១៤ នៃបក្សកុម្មុយនិស្តវៀតណាមបានដាក់ចេញ។ ទាក់ទងនឹងទំនាក់ទំនងអន្តរសភា លោកឯកអគ្គរដ្ឋទូតជឿជាក់ថា រដ្ឋ សភានីតិកាលទី១៦ របស់វៀតណាមនឹងបង្កើតភាពរស់រវើកថ្មី សម្រាប់កិច្ចសហប្រតិបត្តិការប្រពៃណីពិសេសរវាងប្រទេសទាំងពីរ ដោយនាំប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធគ្នាក្នុងការចែករំលែកបទពិសោធន៍ នីតិបញ្ញត្តិ និងគ្រប់គ្រងសង្គម៕
TAG
VOV/VOVworld/ការបោះឆ្នោត/ថ្ងៃទី១៥ ខែមីនា/ជំហាន/វៀតណាម/រឹងមាំ/បោះជំហាន/ឈានចូល/យុគសម័យ/អភិវឌ្ឍន៍ថ្មី
Related






