VOV WorldVOV World
ការបោះឆ្នោតប្រធានាធិបតីនៅអាប់ហ្គានីស្ថាន៖អតីតរដ្ឋមន្ត្រីការបរទេស Abdulla នាំមុខជាបណ្ដោះអាសន្ន
21/04/2014 08:20
Vovworld-តាមមជ្ឈដ្ឋានមន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត​ឯករាជ​អាប់ហ្គានីស្ថាន (IEC) ថា ជាមួយសំលេងគាំទ្រជិត៥០%ដែលបានរាប់​នោះ អតីតរដ្ឋមន្ត្រីការបរទេស Abdulla Abdulla កំពុងនាំមុខក្នុងការបោះ​ឆ្នោត​ប្រធានាធិបតីនៅប្រទេសនេះ។
ការបោះឆ្នោតប្រធានាធិបតីនៅអាប់ហ្គានីស្ថាន៖អតីតរដ្ឋមន្ត្រីការបរទេស Abdulla នាំមុខជាបណ្ដោះអាសន្ន
អតីតរដ្ឋមន្ត្រីការបរទេស Abdulla Abdulla កំពុងនាំមុខក្នុងការបោះឆ្នោតប្រធានាធិបតីអាប់ហ្គានីស្ថាន (AFP)         Vovworld-តាមមជ្ឈដ្ឋានមន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត​ឯករាជ​ អាប់ហ្គានីស្ថាន (IEC) ថា ជាមួយសំលេងគាំទ្រជិត៥០%ដែលបានរាប់​នោះ អតីត រដ្ឋមន្ត្រីការបរទេស Abdulla Abdulla កំពុងនាំមុខក្នុងការបោះ​ឆ្នោត​ប្រធានាធិបតីនៅ ប្រទេសនេះ។ ថ្លែងមតិក្នុងសន្និសីទកាសែតនាថ្ងៃទី២០មេសា ប្រធាន IEC លោក Mohammad Yusuf Nuristani បានឲ្យដឹងថា លទ្ធផលនៃការ​រាប់​សន្លឹកឆ្នោត៥០%នៃ ខេត្តក្រុងចំនួន៣៤លើទូទាំងប្រទេសបានសឲ្យឃើញថា បេក្ខជន Abdulla ទទួលបាន សំលេងគាំទ្រប្រមាណ៤៤,៤% បន្ទាប់នោះគឺ​បេក្ខជន Ashraf Ghani Ahmadzai ជាមួយ សំលេងគាំទ្រប្រមាណ៣៣,២%។ លទ្ធផលជាផ្លូវការនឹងបានប្រកាសនាថ្ងៃទី១៤ ឧសភា។ ក្នុងករណីដែល​គ្មាន​បេក្ខជនណាដណ្ដើមបានសំលេងគាំទ្រជាង៥០% បេក្ខជនចំនួន២ដែលមាន​សំលេង​គាំទ្រច្រើនបំផុតនឹងចូលរួមការប្រណាំងវគ្គទី២នា ថ្ងៃទី២៨ឧសភា៕

More