VOV WorldVOV World
ការបោះឆ្នោតប្រធានាធិបតីនៅស៊ីរីបានចាប់ផ្តើម
03/06/2014 11:37
(VOVworld) – នាថ្ងៃទី ៣ មិថុនា អ្នកបោះឆ្នោតទាំងឡាយ នៅស៊ីរីបានចាប់ផ្តើមការ បោះឆ្នោតប្រធានាធិបតីនៅ ប្រទេសនេះក្នុងរយៈពេល ៥០ ឆ្នាំកន្លងទៅ។
ការបោះឆ្នោតប្រធានាធិបតីនៅស៊ីរីបានចាប់ផ្តើម
ការបោះឆ្នោតប្រធានាធិបតីនៅស៊ីរីបានចាប់ផ្តើម (Image: Vietnam+) (VOVworld) – នាថ្ងៃទី ៣ មិថុនា អ្នកបោះឆ្នោតទាំងឡាយនៅស៊ីរីបានចាប់ផ្តើមការ បោះឆ្នោតប្រធានាធិបតីនៅប្រទេសនេះក្នុងរយៈពេល ៥០ ឆ្នាំកន្លងទៅ។ ការបោះ ឆ្នោតនេះបានទាក់ទាញការចូលរួមរបស់បេក្ខជនជាច្រើននាក់។ តាមក្រសួងមហាផ្ទៃ ស៊ីរីបានឲ្យដឹងថា៖ អ្នកបោះឆ្នោតចំនួន ១៥ លាននាក់បានចូលរួមការបោះឆ្នោត លើក នេះ។ រដ្ឋាភិបាសលស៊ីរីក៏បានបង្កើតទីកន្លែងបោះឆ្នោតនៅជំរុំជនភៀសខ្លួន ដើម្បី ជនភៀសខ្លួនស៊ីរីអាចចូលរួមការបោះឆ្នោតនេះដែរ។  ក្នុងចំណោមបេក្ខជន ចំនួន ២៤ រូបឈរឈ្មោះក្នុងការបោះឆ្នោតលើកនេះ មានតែបេក្ខជនចំនួន ៣ រូប ប៉ុណ្ណោះ ដែលពរពេញលក្ខណៈ​ស្របច្បាប់ ក្នុងនោះ មានអ្នកនិតិបញ្ញត្តិ លោក Maher Abdel Hafiz Hajjar អតីតរដ្ឋម​ន្ត្រីក្រសួងអភិវឌ្ឍន៍រដ្ឋបាលស៊ីរី លោក Hassan Abdallah al-Nuri និងប្រធានាធិបតីស៊ីរី លោក Bashar al-Assad៕