ការបោះជំរុំរដូវក្ដៅអាណិកជនវ័យក្មេងនិងយុវវ័យទីក្រុងហូជីមិញ
20/07/2015 10:07
(VOVworld) - នាថ្ងៃទី២០ កក្កដា នៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម បានប្រព្រឹត្តទៅពិធីបើកការ បោះជំរុំរដូវក្ដៅអាណិកជនវ័យក្មេងនិងយុវវ័យទីក្រុង ឆ្នាំ២០១៥ក្រោមប្រធានបទ “វៀតណាមស្រុកកំណើត របស់ខ្ញុំ”។

(VOVworld) - នាថ្ងៃទី២០ កក្កដា នៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាមបាន ប្រព្រឹត្តទៅពិធីបើកការបោះជំរុំរដូវក្ដៅអាណិកជនវ័យក្មេងនិងយុវវ័យទីក្រុងឆ្នាំ ២០១៥ក្រោមប្រធានបទ “វៀតណាមស្រុកកំណើតរបស់ខ្ញុំ”។ការបោះជំរុំរដូវក្ដៅឆ្នាំ នេះ ប្រព្រឹត្តទៅក្នុងរយៈពេល៣ថ្ងៃដោយមានការចូលរួមរបស់សមាជិក ចំនួន៦០ នាក់ដែលជាជនវៀតណាមមកពីប្រទេសដូចជា អាមេរិក បារាំង ឡាវ កម្ពុជាជា ដើម។បណ្ដាសមាជិកនឹងចូលរួមក្នុងសកម្មភាពមានអត្ថន័យជាច្រើន នៅទីក្រុង ហូជីមិញនិងខេត្ត Ben Tre ដូចជាស្វែងយល់ប្រវត្តិសាស្ត្រ រំលឹកឡើងវិ ញនូវប្រពៃ ណីរបស់ប្រជាជាតិក្នុងអំឡុងប៉ុន្មានឆ្នាំតស៊ូដណ្ដើមឯករាជ្យ ឯកភាពប្រទេសជាតិ និងទស្សនាសារមន្ទីរយុទ្ធនាការហូជីមិញ។កញ្ញា Nguyen Khanh Huyen ជាជនវៀត ណាមនៅថៃ១នាក់បានចែករំលែកថា៖ “ចំពោះជនវៀតណាមនៅឯបរទេសដូចខ្ញុំ ការបោះជំរុំនេះមានផលប្រយោជន៍ ជាច្រើនណាស់ដោយសារនេះជាឱកាសដើម្បីយើងខ្ញុំជួបប្រាស្រ័យ សំណេះសំ ណាលជាមួយគ្នា។ការទៅទស្សនាសារមន្ទីរ ទៅកាន់តំបន់បដិវត្តន៍ ជួយយើងខ្ញុំ យល់ច្រើនជាងអំពីបដិវត្តន៍វៀតណាមនិងសមិទ្ធិផលនានាដែល ប្រទេសជាតិ ទទួលបាន។តាមនោះ យើងខ្ញុំនឹងមានអារម្មណ៍កាន់តែស្នេហាជាតិថែមទៀតនិង ខិតខំប្រឹងប្រែង ហាត់ពត់លត់ដំដើម្បីរួមវិភាគទានសំរាប់ប្រទេសជាតិនាពេល អនាគត”៕
Related





